ខ្សែប្រយុទ្ធ Diogo Jota របស់ក្រុមហង្សក្រហម Liverpool ជឿជាក់ថាមិត្តរួមក្រុម Mohamed Salah មានគុណសម្បត្តិនិងសមត្ថភាពស្រដៀងគ្នាទៅនឹងម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាល Cristiano Ronaldo ។Salah បច្ចុប្បន្នបានបង្ហាញទម្រង់លេងដ៏អស្ចារ្យសម្រាប់ក្លឹបនៅរដូវកាលនេះ ហើយត្រូវបានអ្នកវិភាគនិង អ្នកសារព័ត៌មានជាច្រើនយកមកសរសេរពណ៌នាថាជាកីឡាករល្អបំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្ន។ ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរូបនេះរកបាន ១៧ គ្រាប់និងបង្កើតឪកាសបញ្ចប់ទីបាន១៤ដងនៅគ្រប់ក្របខណ្ឌ ប្រកួតនារដូវកាលនេះ។

Jota បានប្រាប់គេហទំព័រ SkySportsNews យ៉ាងដូច្នេះថាៈSalah គឺជាកីឡាករដ៏អស្ចារ្យលំដាប់ពិភពលោកម្នាក់។គាត់កំពុងបង្ហាញបច្ចេកទេស និង ទេពកោសល្យ ទៅកាន់ពិភពលោកក្នុងរដូវកាលនេះដោយការស៊ុតបាល់បញ្ចូលទីអោយក្រុមជារឿយៗ។ខ្ញុំមានអារម្មណ៍ថាពេលកំពុងលេងនៅលើទីលានអោយ Liverpool ជាមួយ Salah គឺដូចជាអ្វីដែលខ្ញុំលេងឱ្យជម្រើសជាតិជាមួយ Ronaldo ដូច្នេះដែរ ហើយខ្ញុំយល់ឃើញថា Salahមានទម្រង់លេងដូចជារៀមច្បង Ronaldo ទោះបីជារូបគាត់បានសាង កេរ្ត៏ឈ្មោះក្នុងពិភពបាល់ទាត់ជាយូរមកហើយក្តី។

Salah នៅមិនទាន់បានចុះកិច្ចព្រមព្រៀងកុងត្រាថ្មីជាមួយក្លឹបជើងឯកអង់គ្លេស Liverpool នៅឡើយទេ ស្របពេលកិច្ចសន្យាបច្ចុប្បន្នរបស់គេមានសុពលភាពត្រឹមរដូវក្តៅឆ្នាំ២០២៣។

ប្រភព៖ Sportsmole