Edinson Cavani ត្រូវបានមិត្តរួមជាតិនិងជាអតីតអ្នកចាត់ការទូទៅនៃក្របខ័ណ្ឌ Premier League លោក Gus Poyet ជម្រុញឱ្យរូបគេធ្វើការចាកចេញពីក្រុមបិសាចក្រហម Man. United នៅពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទី២ នៅខែមករា ២០២២ខាងមុខនេះ។ខ្សែប្រយុទ្ធដ៏មានបទពិសោធន៏សញ្ជាតិអ៊ុយរូហ្គាយវ័យ ៣៤ ឆ្នាំរូបនេះបានបន្តកុងត្រា ១ ឆ្នាំបន្តលេងនៅទឹកដី Old Trafford កាលពីដើមឆ្នាំ២០២២នេះប៉ុន្តែក្រោយការ មក ដល់របស់វីរបុរស Cristiano Ronaldo អតីតខ្សែប្រយុទ្ធដែលរកគ្រាប់បាល់ច្រើនបំផុតអោយ PSG រូបនេះ ហាក់ប្រឈមនិងបាត់បង់ឪកាសចូលលេង។

មតិរបស់អតីតកីឡាករតោខៀវ Chelsea និង Tottenham Hotspur លោក Poyet ដែលធ្លាប់បង្ហាញខ្លួនលេងអោយ ជម្រើសជាតិអ៊ុយរូហ្គាយចំនួន ២៦ ដងបានបង្ហាញចំណាប់អារម្មណ៏ប្រាប់គេហទំព័រ TalkSPORT ថា: Cavani មិនមាន សំណាងបានចូលលេងទៀតទេពីព្រោះតែវត្តមានរបស់ Ronaldo ត្រូវបានជ្រើសរើសជាខ្សែប្រយុទ្ធ សំខាន់ របស់ក្រុម Man United ជំនួសវិញ។ ខ្ញុំមិនបានឃើញគាត់លេងអោយជម្រើសជាតិពេញម៉ោងសម្រាប់ការប្រកួតជម្រុះ World Cup នោះទេខ្ញុំគិតថាមូលហេតុមកពី Cavani មិន បានចូលលេងទៀង ទាត់សម្រាប់ក្រុមអាជីព ខ្ញុំមិនដឹងថាគាត់គិតបែបណាតែបើខ្ញុំជារូបគេនោះពិតណាស់ខ្ញុំនិងចាកចេញ នៅខែមករា។

Barcelona និង Real Madrid មានការផ្សារភ្ជាប់ទំនាក់ទំនងជាមួយខ្សែប្រយុទ្ធកណ្តាលដែលរកបាន ១៧ គ្រាប់ក្នុងការ បង្ហាញខ្លួន ៤៣ លើកសម្រាប់ក្រុមរបស់លោក Ole Gunnar Solskjaer នៅគ្រប់ការប្រកួតទាំងអស់កាលពីរដូវកាលមុន ។ ទោះយ៉ាងណារដូវកាលនេះ Cavani បង្ហាញខ្លួននៅលើទីលានប្រកួតបបានតែ ១១៩ នាទីប៉ុណ្ណោះក្នុងការប្រកួតចំនួន ៤លើកចុងក្រោយ ។

ប្រភព៖ Sportsmole