ក្រុមបិសាចក្រហមManchester United មានបំណងចង់នាំយក ខ្សែការពារស្លាបស្តាំថ្មីម្នាក់បន្ថែមទៀតជាគោលដៅអាទិភាពនៅពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការជាលើកទី២នៅខែមករាខាងមុខនេះយោងប្រភពពីគេហទំព័ រ90min បានចុះផ្សាយ។កាលពីរដូវក្តៅកន្លងទៅក្លឹបជើងឯកអង់គ្លេស២០សម័យបានសម្រេចបញ្ចប់ការផ្ទេរយកដោយជោគជ័យនៅកីឡាករឆ្នើមៗមានដូចជា Jadon Sancho, Raphael Varane និង Cristiano Ronaldo ជាដើម ខណៈដែលប្រភពខាងលើបន្តថាក្លឹបក៏កំពុងសម្លឹងឃើញឪកាសផ្ទេរយក ខ្សែបម្រើ-ការពារនិងខ្សែការពារបន្ថែមទៀត ផងដែរ។

មុនរដូវកាលថ្មីចាប់ផ្តើមកីឡាករអន្តរជាតិអង់គ្លេសដែលអាចលេងបានទាំងនៅស្លាបខាងឆ្វេងនិងស្តាំ Kieran Trippier បានក្លាយជាចំណាប់អារម្មណ៏ក្នុងការផ្លាស់មកកាន់ទឹកដី Old Trafford ប៉ុន្តែ Man United បានបដិសេធមិនចំណាយប្រាក់ ប្រមាណ ៣០ លានផោនតាមការទាមទាររបស់ក្រុមជើងឯកអេស្បាញ Atletico Madrid នោះទេ ។

ដូច្នេះហើយទើបលោក Solskjaer បានបង្វែរ រទៅរកជម្រើសក្មេងពីរនាក់នៅខ្សែការពារស្តាំវ័យក្មេងរបស់ក្លឹប Rangers គឺ Nathan Petterson និង Max Aarons របស់ ក្រុម Norwich City ស្ថិតក្នុងបញ្ចីសំរាំងដើម្បីនាំយកប្រជែងសមត្ថភាពជាមួយកីឡាករដែលមានស្រាប់គឺ Aaron Wan-Bissaka ខណៈ Diogo Dalot អាចនឹងចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងបន្តទៀត។បច្ចុប្បន្ន Man.Utd នៅមានកីឡាករវ័យក្មេង Ethan Laird កំពុងខ្ចីជើងនៅក្លឹប Swansea City ប៉ុន្តែនៅឡើយមិនទាន់ត្រូវបានត្រៀមខ្លួនដើម្បីប្រជែងជាមួយរៀមច្បង Wan-Bissaka នៅឡើយទេ។

ប្រភព៖ Sportsmole