ក្រុមអ្នកមានបុណ្យ FC Barcelona បន្ដលេងស្មើជាមួយក្រុម Cadiz ក្នុងលទ្ធផល ០-០ សម្រាប់ការប្រកួតពានរង្វាន់ La Liga នៅយប់មិញនេះ។
សម្រាប់ការប្រកួតខាងលើនេះ អាចនិយាយបានថាក្រុម Barcelona ដាក់កីឡាករពេញជើងអស់ហើយ ដោយលើកលែងតែកីឡាកររបួសចេញប៉ុណ្ណោះ។ តែយ៉ាងណាលទ្ធផលនៅមិនអាចប្រសើរបានឡើយ ខណៈដែលខ្សែបម្រើ De Jong ក្នុងការប្រកួតទទួលបានកាតក្រហមថែមទៀត។
ជាមួយលទ្ធផលចែកគ្នាម្នាក់១ពិន្ទុនេះដែរ ឆ្លងកាត់៥ប្រកួត ក្រុមអ្នកមានបុណ្យ Barcelona ទើបមាន៩ពិន្ទុប៉ុណ្ណោះ។ ស្របពេលក្រុមគូប្រជែង Real Madrid វិញ លេង៦ប្រកួត មាន១៦ពិន្ទុ កំពុងឈរនៅកំពូលតារាង La Liga ។
ប្រភព៖ Dailymail