លោកស្រី Dolores Aveiro ម្តាយបង្កើតរបស់កំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo បានបង្ហើបប្រាប់ថាលោកស្រី បាន ព្យាយាមបញ្ចុះបញ្ចូលកូនប្រុស ឱ្យវិលត្រលប់ទៅកាន់អតីតក្លឹប Sporting Lisbon វិញមុនពេលបញ្ចប់អាជីពបាល់ទាត់។ ទោះយ៉ាងណាម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលបានសម្រេចចិត្តវិលត្រតលប់មកកាន់ទឹកដី Old Trafford វិញ ដោយចុះកុងត្រារយៈពេល២ឆ្នាំក្រោយចំណាយពេល៣រដូវកាលជាមួយ Juventus ហើយក៏ជារយៈពេល ១២ ឆ្នាំក្រោយពីរូបគេចាកចេញទៅ Real Madrid ។

ទោះបីជាមានវ័យ៣៦ឆ្នាំ ប៉ុន្តែទម្រង់លេងរបស់ប្រធានក្រុមជម្រើស ជាតិ ព័រទុយហ្គាល់រូបនេះនៅតែមិនទាន់ធ្លាក់ចុះទេ ពោលគឺនៅតែអាចរកគ្រាប់បាល់បានដល់ទៅ៤ គ្រាប់ក្នុង ៣ ប្រកួត ដំបូង គឺជាមួយ Newcastle United, Young Boys និង West Ham ។

លោកស្រី Alveiro បានប្រាប់បណ្តាញពត៌មានព័រទុយហ្គាល់ ADN de Leao podcast ថាៈ Ronaldo ចូលចិត្តមើលការប្រកួតរបស់ Sporting ។ ខ្ញុំបានប្រាប់គាត់រួចហើយថាកូនប្រុសមុនពេលខ្ញុំស្លាប់ខ្ញុំចង់ឃើញអ្នកត្រលប់ទៅ Sporting វិញ។ ប៉ុន្តែយើងក្រឡេកមើលមកសព្វថ្ងៃនេះ Cristianinho រឺ Cristiano Ronaldo Jr បើប្រៀបធៀបសមត្ថភាពនៅវ័យស្របាលគ្នាគឺរូបគេលេងល្អជាងឪពុក Ronaldo ។យ៉ាងណាម៉ិញRonaldo មិនមានគ្រូបង្វឹកទេពេលនោះហើយសព្វថ្ងៃនេះគាត់បានដើរតួជាគ្រូបង្វឹករបស់Cristianinho ។ មិនត្រឹមតែម្តាយរបស់គេទេប្រធានក្លឹបSporting បច្ចុប្បន្នគឺលោក Federico Varandas ជឿជាក់ថាគាត់នឹងត្រលប់មកក្លឹបដែលបានបណ្តុះបណ្តាលរូបគេតាំងពីកុមារភាពនៅថ្ងៃណាមួយមិនខាន ។

ប្រភព៖ Metro