Michael Owen បានអះអាងថា Lionel Messi ធ្វើឱ្យ PSG មិនទាន់មុតស្រួចកំលាំងទេពិសេសនៅតំបន់ប្រយុទ្ធតែម្តង។អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសជឿជាក់ថាការដាក់តារាឆ្នើមលំដាប់ពិភពពលោកអោយចូលលេង ៣ រូបព្រមគ្នា សម្រាប់ក្របខ័ណ្ឌ Ligue១ នឹងពិតជាមិនទាន់អាចទៅរួចឡើយហើយត្រូវការពេលវេលាច្រើនបន្ថែមទៀតដើម្បីលេងអោយស៊ីសង្វាក់គ្នា។

PSG បានត្រឹមទទួលលទ្ធផលស្មើគ្នា ១ទល់និង១ នៅទឹកដីក្លឹប Club Brugge កាលពីយប់មិញ បើទោះបីជា កីឡាករAnder Herrera មានឪកាសរកគ្រាប់បាល់នាំមុខ ក្រោយការបញ្ជូនចេញពីស្លាបខាងឆ្វេង របស់Kylian Mbappe នៅនាទីទី១៥។ទោះយ៉ាងណាត្រឹមតែ១២នាទីប៉ុណ្ណោះក្រុមម្ចាស់ផ្ទះមានឪកាសវាយបកតាមស្មើវិញ ដោយកីឡាករHans Vanaken នៅនាទីទី២៧មុនបញ្ចប់ការប្រកួតតង់ទី១។

Michael Owen បានបញ្ជាក់ប្រាប់BT Sports យ៉ាងដូច្នេះថាៈ ដូចដែលយើងទាំងអស់គ្នាបានទទួលស្គាល់និងដឹងច្បាស់ពួកគេសុទ្ធតែជាកីឡាករដ៏អស្ចារ្យដែលលេងដោយការសម្រេចចិត្តផ្ទាល់របស់ពួកគេខ្លួនឯង ។ ប៉ុន្តែបើពួកគេទាំងបីលេងរួមគ្នាក្រុមនិងចុះខ្សោយ។ ហើយខ្ញុំក៏នៅតែមិនយល់ទេថាការលេងរួមគ្នារបស់ពួកគេនៅ (Champions League) គឺជារឿងដែលល្អបំផុតនោះឡើយ។ ខ្ញុំគិតថាក្រុមអង់គ្លេស Chelsea, Liverpool, Manchester City និង Man United គឺល្អជាងPSGពេលនេះឆ្ងាយណាស់។

ប្រភព៖ Sportskeeda