ក្រោយអវត្តមានការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី៤ Edinson Cavani នឹងខកខានការប្រកួតបើកឆាកពានរង្វាន់ Champions League សម្រាប់ក្រុមបិសាចក្រហម Man. Utd ជាមួយ Young Boys នៅថ្ងៃអង្គារទី១៤កញ្ញា២០២១នេះបន្តទៀតដោយសាររតែបញ្ហារបួស។ទោះយ៉ាងណាកីឡាករចំណូលថ្មី Cristiano Ronaldo មានឈ្មោះនិងត្រូវធ្វើដំណើរជាមួយក្រុមសម្រាប់ការប្រកួតជម្រុះនៅទឹកដីស្វីស ។

សម្រាប់ខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Cavani បានទទួលការហ្វឹកហាត់ ប៉ុន្តែមិនមានឈ្មោះសម្រាប់ជ័យជំនះពេលផ្តួល Newcastle កាលពីថ្ងៃសៅរ៍សប្តាហ៏មុនខណៈ គ្រូបង្វឹក Ole Gunnar Solskjaer និយាយថា Cavani នឹងត្រូវអវត្តមានយ៉ាងហោចណាស់មួយសប្តាហ៍។កីឡាករវ័យក្មេង២រូបមានខ្សែបម្រើស្លាប Anthony Elanga វ័យ ១៩ ឆ្នាំត្រូវបានបញ្ចូលក្នុងក្រុមទាំង ២២ នាក់រួមជាមួយអ្នកចាំទី Matej Kovar អាយុ ២១ ឆ្នាំ។

សម្រាប់ Ronaldo បានបង្ហាញខ្លួននៅក្របខ័ណ្ឌ Champions League ជាលើកដំបូង ចាប់តាំងពីការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ ២០០៩អោយ Man.Utd ពេលដែលបរាជ័យចាញ់ Barcelona ក្នុងលទ្ធផល២ទល់និង០ ។