Juventus បានច្រានចោលឱកាសលើកឡើងពីការចុះហត្ថលេខានាំយក Edinson Cavani របស់ក្រុមបិសាចក្រហម Man. United ជាថ្នូរនឹងការដោះដូរគ្នាជាមួយខ្សែប្រយុទ្ធស្លាប Cristiano Ronaldo យោងគេហទំព័រអ៊ីតាលី Calciomercato បានចុះផ្សាយ។ ប្រភពខាងលើបន្តថាៈ Juventus មិនដែលចាត់ទុក Cavani ជាកីឡាករដែលមានសក្តានុពលក៏ព្រោះតែក្លឹបក៏មិនបានចង់នាំយក កីឡាករដែលមានប្រាក់ឈ្នួលខ្ពស់សញ្ជាតិអ៊ុយរូហ្គាយរូបនេះមករួមក្រុមដែរ ។

គួរបញ្ជាក់ថាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានវិលត្រលប់មកកាន់ទឹកដី Old Trafford ជាផ្លូវការណ៏ពីលីកកំពូលអ៊ីតាលី Serie A កាលពីថ្ងៃអង្គារដោយចុះកុងត្រារយៈពេល២ឆ្នាំនិងអាចបន្តកិច្ចសន្យា១ឆ្នាំទៀតជាមួយនិងកិច្ចព្រមព្រៀងត្រូវបង់ប្រាក់អោយ Juventus ប្រមាណ ១២,៩ លានផោន ជាមុនជាមួយនឹងទឹកប្រាក់បង់បង្គ្រប់ ៦,៩ លានផោនបន្ថែមទៀត។

យ៉ាងណាម៉ិញ Juventus បានសម្រេចខ្ចីជើងអតីតខ្សែប្រយុទ្ធ Moise Kean ពីក្រុម Everton ចំនួន២រដូវកាលនៅថ្ងៃផុតកំណត់ទិញដូរកីឡាករ។បច្ចុប្បន្ននេះ Cavani ក៏បានសម្រេចចិត្តបន្តលេងអោយក្លឹប នៅរដូវកាលនេះហើយក៏បានបរិច្ចាគអាវស្លាកលេខ ៧ សម្រាប់មិត្តរួមក្រុមថ្មី Ronaldo ខណៈដែលរូបគេបានទទួលយកអាវថ្មីដែលជាលេខ ២១ សម្រាប់ក្រុមជម្រើសជាតិ។ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន ៣៩ ដង នៅគ្រប់ក្របខណ្ឌប្រកួតទាំងអស់ កាលពីរដូវកាលមុនដោយស៊ុតបញ្ចូលទីបាន ១៧ គ្រាប់និងបង្កើតឪកាសបាន៦លើក។

ប្រភព៖ Sportsmole