Cristiano Ronaldo បានបំបែកឯតទគ្គកម្មពិភពលោកដោយក្លាយជាកីឡាករបាល់ទាត់ផ្នែកបុរសដែល ស៊ុតបាល់បញ្ចូលទីបានច្រើនបំផុតសម្រាប់ក្រុមជម្រើសជាតិជា ។ គួរបញ្ជាក់ថាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៦ឆ្នាំរូបនេះ មានឪកាសរកបានគ្រាប់បាល់២គ្រាប់ សុទ្ធសឹងជាការតែត បញ្ចូលទីដែលសរុបមកជាលើកទី២៨សម្រាប់ព័រទុយហ្គាល់និងជាគ្រាប់បាល់លើកទី១១០ធ្វើបានសម្រេចនៅ(នៅនាទីទី៨៩) និង១១១រកបាននៅ(នាទីទី៩០+៦) របស់ខ្លួនក្នុងព្រឹត្តិការណ៏ប្រកួតជម្រុះ World Cup ២០២២ ជាមួយលទ្ធផល ២ទល់និង១ លើសាធារណរដ្ឋអៀរឡង់។

វីរបុរសដែលបានជួយអោយព័រទុយហ្គាល់ឈ្នះពាន Euro ឆ្នាំ២០១៦មានឪកាសស៊ុតបាល់នៅ ចុងម៉ោងពីរគ្រាប់ដើម្បីវាយបកក្រោយពីត្រូវក្រុមអៀឡង់នាំមុខមុននៅនាទីទី៤៥មុនបញ្ចប់ការប្រកួតតង់ទី១ដែលរកគ្រាប់បាល់បានដោយកីឡាករ John Egan ។ការពិត Ronaldo ស្ទើរតែរកបានគ្រាប់បាល់ Hat- trick ទៅហើយប្រសិនជារូបគេធ្វើបានសម្រេចគ្រាប់បាល់បើកឆាកនៅនាទីទី១៥ ដោយបាល់ប៉េណាល់ទីតែត្រូវបានជួយសង្គ្រោះដោយ អ្នកចាំទី Gavin Bazunu ។

កំណត់ត្រាដែលធ្លាប់តែកាន់កាប់ដោយអតីតខ្សែប្រយុទ្ធសញ្ជាតិអ៊ីរ៉ង់កីឡាករ Ali Daei ដែលស៊ុតបញ្ចូលទី ១០៩ គ្រាប់អោយក្រុមជម្រើសជាតិនៅចន្លោះឆ្នាំ ១៩៩៣ ដល់ ២០០៦ ត្រូវបាន Ronaldo តាមទាន់កាលពីស៊ុតបញ្ចូលទីក្រុមបារាំងពីរគ្រាប់នៅព្រឹត្តិការណ៏យូរ៉ូ ២០២០ ។សមាជិកថ្មីរបស់ក្រុមបិសាចក្រហម Man. United ក៏បានតាមស្មើកំណត់ត្រា នៅទ្វីបអឺរ៉ុបជាមួយអតីតមិត្តរួមជាតិ Sergio Ramos ក្នុងនាមកីឡាករដែលបង្ហាញខ្លួនច្រើនបំផុតគឺ១៨០ លើកសម្រាប់ ព័រទុយហ្កាល់។

ប្រភព៖ BBC