ក្រុមកាំភ្លើងធំ Arsenal បានចុះហត្ថលេខានាំយកខ្សែការពារអន្តរជាតិជប៉ុន Takehiro Tomiyasu ពីក្លឹប Bologna បន្ទាប់ពីខ្សែការពារស្លាបស្តាំ Hector Bellerin បានផ្លាស់ទៅចូលរួមជាមួយក្រុម Real Betis ក្នុងលក្ខខណ្ឌខ្ចីជើង។ព្រមជាមួយគ្នានេះដែរក្រុមលោក Mikel Arteta ក៏បានអនុញ្ញាតឱ្យខ្សែបម្រើស្លាប Reiss Nelson បំពេញការផ្ទេរ ដោយលេងក្នុងលក្ខណ្ឌខ្ចីជើងពេញមួយរដូវកាលទៅកាន់ក្លឹបយក្សហូឡង់ Feyenoord ផងដែរ។

Tomiyasu វ័យ ២២ ឆ្នាំ អាចលេងនៅតួនាទីខ្សែការពារកណ្តាល និងការពារស្លាបស្តាំរូបនេះបានចូលរួមជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ក្នុងតម្លៃ ១៦ លានផោននិងបានចុះក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំ។ទោះបីជាធ្លាប់ចូលលេងនៅក្របខ័ណ្ឌ Serie A ចំនួន ៣១ លើកកាលពីរដូវកាលមុនប៉ុន្តែរដូវកាលថ្មីនេះ Tomiyasu ចូលលេងអោយBolognaបានតែ១លើកគត់គិតមកទល់ពេលនេះ ។

ប្រភព៖ BBC