កីឡាករ Cristiano Ronaldo នឹងត្រូវពិនិត្យសុខភាព នៅទីក្រុង Lisbon នាមាតុភូមិព័រទុយហ្គាល់នៅថ្ងៃអាទិត្យនេះមុនពេលបញ្ចប់ការផ្ទេរជាផ្លូវការណ៏ទៅកាន់ក្រុមបិសាចក្រហមMan.Utdនៅលីកកំពូលអង់គ្លេសវិញនាសប្តាហ៏ក្រោយ។ក្លឹបជើងឯកអង់គ្លេស២០សម័យទើបតែបានបញ្ជាក់ពីការវិលត្រឡប់ដ៏អស្ចារ្យរបស់វីរបុរស វ័យ ៣៦ ឆ្នាំរូបនេះទៅកាន់ទឹកដី Old Trafford កាលពីថ្ងៃសុក្រប៉ុន្មានម៉ោងបន្ទាប់ពីការប្រជែងគ្នាយ៉ាងស្វិតស្វាញជាមួយ ក្លឹបគូប្រជែង Manchester City គោលបំណងចុះហត្ថលេខានាំយកកីឡាករវ័យ៣៦ឆ្នាំរូបនេះទៅរួមក្លឹប ។

គួរបញ្ជាក់ថា Man United បានយល់ព្រមលើតម្លៃខ្លួន ១២,៨ លានផោននិងបូកបន្ថែមផលប្រយោជន៏ផ្សេងទៀតចំនួន ៦,៩ លានផោនគឺជាការកំនត់ចូលនៅក្នុងកិច្ចព្រមព្រៀងនេះសម្រាប់ការវិលត្រលប់ជាផ្លូវការណ៏របស់ម្ចាស់ពានបាល់មាស ៥សម័យរូបនេះ ។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់និងត្រូវ ទទួលបានទិដ្ឋាការបញ្ចប់ល័ក្ខខ័ណ្ឌផ្ទាល់ខ្លួននិងបំពេញការពិនិត្យសុខភាពមុនថ្ងៃកំណត់បិទបញ្ចប់ការផ្ទេរនៅម៉ោង ១១ យប់ថ្ងៃអង្គារ។បច្ចុប្បន្នរ៉ូណាល់ដូកំពុងស្ថិតនៅមាតុភូមិព័រទុយហ្គាល់ បន្ទាប់ពីហោះហើរដោយផ្ទាល់ទៅកាន់ទីនោះ ដោយយន្តហោះឯកជនមួយពីទីក្រុងទូរីនកាលពីថ្ងៃសុក្រភ្លាមៗបន្ទាប់ពីបាន បញ្ជាក់ថារូបគេបានសុំចាកចេញពីក្លឹប Juventus ។

ការទទួលបានទិដ្ឋាការនិងការយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនមិនត្រូវបានគេរំពឹងថានឹងក្លាយជាឧបសគ្គសំខាន់ក្នុងការឈានដល់កិច្ចព្រមព្រៀងនោះទេដោយ Ronaldo រំពឹងថានឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងរយៈពេល ២ ឆ្នាំជាមួយក្លឹបដែលមានមូលដ្ឋាននៅភាគភាគពាយ័ព្យប្រទេសអង់គ្លេសមួយនេះ។ ប្រភពខាងលើបន្តថាៈកីឡាករលេងល្អបំផុតរបស់ពីភពលោក ៥សម័យនឹងត្រូវកាត់ប្រាក់ខែប្រមាណ ៦ លានផោនដើម្បីបញ្ចប់ការផ្លាស់ប្តូរទោះបីជារូបគេត្រៀមក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ Premier League ក៏ដោយ។Ronaldo រកបាន១១៨ គ្រាប់ក្នុងការបង្ហាញខ្លួន ២៩២ លើកអំឡុងពេលលេងឱ្យក្រុម Man United ចន្លោះពីឆ្នាំ ២០០៣ ដល់ ២០០៩ ក្រោយជួយអោយពួកគេឈ្នះ Premier League ៣ដង និង Champions League ១លើក មុនផ្ទេរទៅកាន់ក្រុមអធិរាជស Real Madrid ។

ប្រភព៖​ Sportsmole