លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool បានបញ្ជាក់ថាលោកក៏កំពុងតាមដានមើលការដោះដូរកីឡាករនារដូវកាលនេះ ជាពិសេសរឿង Cristiano Ronaldo ដូចអ្នកគាំទ្រផងដែរ។

Ronaldo បានសម្រេចចិត្តចាកចេញពីក្រុម Juventus ហើយ បន្ទាប់ពីបានទៅលាមិត្តរួមក្រុម និងប្រាប់ទៅអ្នកចាត់ការក្រុមលោក Allegri ផ្ទាល់ថារូបគេចង់ចាកចេញ។ ដោយពេលនេះក្រុមបិសាចក្រហម Manchester United ក៏បានប្រកាសពីការចុះកុងត្រាយក Ronaldo បានទៅហើយ ក្រោយពី Manchester City ដកខ្លួនចេញ។ ដោយតម្លៃផ្ទេរប្រមាណជា២០លានអឺរ៉ូ និងមានកុងត្រា២ឆ្នាំនៅ Old Trafford ។

ចំពោះរឿងនេះដែរ Klopp អ្នកចាត់ការក្រុម Liverpool បាននិយាយដែរថា Liverpool មិនអាចប្រជែងលុយធំទិញកីឡាករថ្មីចូលនោះទេ បើទោះជាគេជាកីឡាករល្អយ៉ាងណាក៏ដោយ។ ក្លឹបដទៃទៀតគេមានប្រភពចំណូលដែលអាចយកមកចាយបានច្រើន តែក្រុមហង្សក្រហមមិនអាចទេ។ នៅពេលនេះ Klopp ក៏ដូចអ្នកគាំទ្រដទៃទៀតមើលទីផ្សារដោះដូរកីឡាករដែរ៕

ប្រភព៖ Dailymail