Juventus បានបង្ហាញពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Gabriel Jesus របស់ក្រុម Manchester City ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងចង់ដោះដូរជាមួយ Cristiano Ronaldo មកកាន់ទឹកដី Etihad Stadium ។គួរញ្ជាក់ថាក្នុងរយៈពេល ២៤ ម៉ោងដែលកៀកនិងចុងសប្តាហ៏ទី៤នៃខែសីហានេះវាពត៌មាននៃទំនាក់ទំនងចរចារនាំយក វីរបុរសរបស់ក្រុម Man.Utd ត្រលប់ទៅកាន់ទឹកដី Manchester វិញកាន់តែជាចំនុចរសើបធ្វើអោយមជ្ឈដ្ឋានបាល់ទាត់មានភាពរំជើបរំជួលជាខ្លាំង។

ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងទូរីនបានបើកចំហរឪកាសចែកផ្លូវគ្នាជាមួយកីឡាករខ្សែប្រយុទ្ធស្លាបដែលជាអ្នក រកចំណូលបានច្រើនបំផុតរបស់ពួកគេដោយដាក់តម្លៃខ្លួនដល់ Man City ថាហ៊ានចំណាយប្រាក់ចន្លោះពី ២៥ លានផោនទៅ ៣០ លានផោនក្នុងការដាក់សំណើរដេញថ្លៃរឺអត់? ។ជាការឆ្លើយតបវិញក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ហាក់ដូចជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញតាមការស្នើសុំនេះ ដោយយោងគេហទំព័រ AS បានចុះផ្សាយថាៈក្រុមលោក Pep Guardiola បានចូលខ្លួនទៅក្នុងកិច្ចព្រមព្រៀងដោះដូរដោយបានបើកការពិភាក្សា ផងដែរ។

ប្រភពខាងលើបន្តថាៈ Juventus ចង់បានខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Jesus តែបាន បដិសេធឱកាសក្នុងការចុះហត្ថលេខាខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling ក្នុងកិច្ចព្រមព្រៀងស្រដៀងគ្នានេះទេ។ហើយក្លឹបយក្សអ៊ីតាលីវិញក៏មិនចង់បាត់បង់កីឡាករដែលពួកគេទិញពីក្លឹប Real Madrid ក្នុងតម្លៃកំនត់ត្រាដ៏ខ្ពស់ កាលពីឆ្នាំ២០១៨ ជាមួយការចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវក្តៅឆ្នាំក្រោយដែរ ដូច្នេះពួកគេនិងពិចារណាលក់កីឡាករវ័យ៣៦ឆ្នាំ Ronaldo ក្នុងពេលឆាប់ៗនេះ។

ប្រភព៖ Sportsmole