កីឡាករ Cristiano Ronaldo និងមានតម្លៃត្រឹមតែ ២៥ លានផោនប៉ុណ្ណោះសម្រាប់ក្លឹបណាដែលចង់បានខ្សែប្រយុទ្ធស្លាបរូបនេះទៅរួមក្រុមនៅរដូវកាលក្រោយ។គួរបញ្ជាក់ថាកីឡាករវ័យ ៣៦ ឆ្នាំរូបនេះបានត្រឹមតែចាប់ផ្តើមលេងក្នុងនាមជាកីឡាករបម្រុងសម្រាប់ការប្រកួតបើកឆាកក្របខ័ណ្ឌ Serie A សម្រាប់ក្រុម Juventus ទល់នឹងក្រុម Udinese កាលពីថ្ងៃអាទិត្យ។ គួរបញ្ជាក់ថាកិច្ចសន្យារបស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុងទូរីន នឹងផុតកំណត់នៅរដូវក្តៅឆ្នាំក្រោយ ដូច្នេះក្លឹប នឹងពិចារណាលក់រូបគេនៅមុនទីផ្សារដោះដូរកីឡាករនិងបិទជាលើកទីមួយ នៅចុងខែសីហានេះក្នុងគោលបំណងដើម្បីទទួលបានតម្លៃផ្ទេរហើយជៀសវាងបាត់បង់ដោយគ្មានតម្លៃខ្លួន(Free Transfer)។

ប្រភពពីគេហទំព័រ Daily Mail បានចុះផ្សាយថាៈ ម្ចាស់ពានរង្វាន់បាល់មាស Ballon d’Or (៥ សម័យ) គឺមានតម្លៃខ្លួនត្រឹមតែ ២៥ លានផោនប៉ុន្តែក្លឹបដែលចាប់អារម្មណ៍ចង់ផ្ទេរយកវីរបុរសក្រុម Man.Utd និង Real Madrid រូបនេះក៏នឹងត្រូវរ៉ាប់រងផ្តល់ប្រាក់ខែពលកម្មនឿយហត់ដល់ Ronaldo ដល់ទៅ ២៥.៥ លានផោនក្នុងមួយឆ្នាំផងដែរ។

Man. City ត្រូវបានបណ្តាញសារពត៌មានចុះផ្សាយថាកំពុងពិចារណាដេញថ្លៃយក Ronaldo នៅដើមរដូវក្តៅនេះប៉ុន្តែក្រុមនៅតែផ្តោតលើកិច្ចខិតខំប្រឹងប្រែង ចុះហត្ថលេខានាំយកយក Harry Kane ពី Tottenham។ រីឯអតីតគ្រូបង្វឹក Carlo Ancelotti បានច្រានចោលពីការវិលត្រឡប់របស់ Ronaldo មកកាន់ទឹកដី Santiago Bernabeu វិញហើយ សម្រាប់ Ronaldo ខ្លួនឯងក៏បានច្រានចោលឪកាសផ្លាស់ទៅរួមក្រុមជាមួយ Lionel Messi នៅក្លឹប Paris Saint-Germain ផងដែរ។ ចាប់តាំងពីចូលរួមជាមួយក្លឹប Juventus កាលពី ៣ ឆ្នាំមុនកីឡាករវ័យ ៣៦ ឆ្នាំរូបនេះរកបាន ១០១ គ្រាប់ក្នុងការបង្ហាញខ្លួន ១៣៤ ប្រកួត និងបានជួយអោយពួកគេឈ្នះពាន SerieA ២ឆ្នាំចុងក្រោយជាប់ៗគ្នាមុនពេលខកខានបាត់បង់នៅរដូវកាលមុន។

ប្រភព៖ Sportsmole