គេហទំព័រ Sky Sports បានចុះផ្សាយថាៈ PSG ចង់ចុះហត្ថលេខានាំយក Pogba និង Cristiano Ronaldo ដោយ គ្មានតម្លៃខ្លួន (Free Transfer) ដើម្បីពង្រឹងក្រុមរបស់ពួកគេបន្ថែមទៀតនៅរដូវកាលក្រោយ។សមម្រាប់ពេលបច្ចុប្បន្ន ការដោះដូរកីឡាករនិងបិទនៅថ្ងៃទី៣១សីហាខាងមុខនេះ ខណៈMbappe, Cristiano Ronaldo និង Pogba គឺជាកីឡាករសំខាន់បីរូបដែលកំពុងលេងអោយក្លឹបធំបីនៅលីកកំពូលអឺរ៉ុបផ្សេងគ្នាគឺ Real Madrid, Juventus និង PSG ។

ប្រភពខាងលើបន្តថានៅរដូវកាលនេះក្លឹបនិងព្យាយាមរក្សាតារាឆ្នើមMbappe បន្តលេងអោយក្លឹប ក្រោយពីReal Madridនៅតែសម្តែងការចង់បានសមាជិកជ័យលាភីWorld Cup ២០១៨រូបនេះ ។ប៉ុន្តែប្រសិនជា Mbappe ចាកចេញ PSG ចង់ចុះហត្ថលេខានាំយក Cristiano Ronaldo និង Paul Pogba លេងចាប់ដៃគូជាមួយ Leo Messi និងបន្តរក្សាទុក Neymar លេងនៅតំបន់ប្រយុទ្ធដដែល។

បច្ចុប្បន្នអនាគតរបស់ Cristiano នៅតែជួបនៅភាពមិនច្បាស់លាស់ ហើយការសម្រេចចិត្តលក់ម្ចាស់ពានបាល់មាស ៥សម័យ ទំនងជាបច្ច័យល្អដែលអាចជួយបន្ធូរបន្ថយបញ្ហាហិរញ្ញវត្ថុរបស់ក្លឹបបាន ខណៈ Pogba ទោះបីជាមិនទាន់បន្តកុងត្រាថ្មីតែបានបង្ហាញពីឥរិយាបទថាខ្លួន ហាក់ដូចជាមិនចង់ចាកចេញទេពីទឹកដី Old Trafford ក៏ដោយ។ដូច្នេះ PSG ត្រៀមគៀងគរថវិការបស់ពួកគេដើម្បីបញ្ចុះបញ្ចូលប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ វ័យ៣៦ឆ្នាំRonaldo និង Pogba សមាជិកជ័យលាភីWorld Cup ២០១៨ មករូមក្រុមជាបន្តទៀត។

ប្រភព៖ Besoccer