ក្រុមបិសាចក្រហម Man/ United នឹងត្រូវចាប់ផ្តើមការប្រកួតបើកឆាករដូវកាលដំបុង ដោយគ្មានខ្សែប្រយុទ្ធជួរមុខ Edinson Cavani នៅថ្ងៃសៅរ៍ទល់នឹងក្រុម Leeds United។ គួរបញ្ជាក់ថាអតីតខ្សែប្រយុទ្ធ Paris Saint-Germain បានបន្តកិច្ចសន្យានៅទឹកដី Old Trafford រហូតដល់ឆ្នាំ ២០២២ ប៉ុន្តែទោះយ៉ាងណាបន្ទាប់ពីការប្រកួតពានរង្វាន់ Copa America អោយក្រុមជម្រើសជាតិអ៊ុយរូហ្គាយចប់រួចរាល់។

Cavani ត្រូវបានគេហទំព័រ The Athletic ចុះផ្សាយថាមិនទាន់បានវិលត្រលប់មកកាន់ទីលានហ្វឹកហាត់ Carrington វិញទេមានន័យថាខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះនឹងអវត្តមានទល់នឹង Leeds Utd និងអាចបន្តអវត្តមានបេលជួប Southampton នៅសប្តាហ៏បន្ទាប់ផងដែរ។ប្រភពខាងលើបន្តថាៈ Cavani និង Man.United បានពិភាក្សាអំពីការពន្យារពេលឈប់សម្រាក ខណៈដែលរូបគេចង់ចំណាយពេលបន្ថែមបន្តិចជាមួយគ្រួសារនៅឯស្រុកកំណើត ។ ក្រោយផ្លាស់មកទឹកដី Old Trafford Cavani រកបាន១៧ គ្រាប់និងបង្កើតឪកាស ៦ គ្រាប់គ្រប់ក្របខណ្ឌប្រកួងទាំង ៣៩ លើកក្នុងនោះរកបាន ១០ គ្រាប់នៅ Premier League ។

ទន្ទឹមនឹងនេះដែរក្លឹបបានស្វាគមន៏សមាជិកថ្មី Jadon Sancho បានចូលរួមមកធ្វើការហ្វឹកហាត់ជាមួយក្រុមខណៈដែលលោក Solskjaer អះអាងថាខ្សែបម្រើស្លាបអង់គ្លេសនិងបង្ហាញខ្លួនពេលជួប Leeds Utd ខណៈដែល Raphael Varane កំពុងតែឆ្លងកាត់ការពិនិត្យសុខភាពដើម្បីត្រៀមបំពេញការផ្ទេរជាផ្លូវការណ៏ផងដែរ។

ប្រភព៖ Sportsmole