លោក Mauricio Pochettino បានទទូចនិងអះអាងថាក្លឹប PSG របស់លោកអាចមានលទ្ធភាពចុះហត្ថលេខានាំយក Lionel Messi មករួមក្រុម នៅរដូវក្តៅនេះហើយនឹងអាច រក្សា Kylian Mbappe អោយលេងជាមួយក្រុមបានបន្តទៀតផងដែរ។គួរបញ្ជាក់ថាក្លឹបយក្សដែលមានមូលដ្ឋាននៅរាជធានីរបស់ប្រទេស បារាំងបានឈានមុខគេលើការចាប់អារម្មណ៏ក្នុង ការនាំ យកខ្សែប្រយុទ្ធដ៏មានបទពិសោធន៏ដោយគ្មានតម្លៃខ្លួន Messi មករួមក្រុម។ពោលគឺក្រោយពីប្រធានក្រុមយក្សកាតាឡាន់ បានបរាជ័យលើការចុះហត្ថលេខាកុងត្រាថ្មីជាមួយក្លឹប Barcelona ដោយឥតគិតថ្លៃ។

រីឯអនាគតរបស់ខ្សែប្រយុទ្ធឆ្នើម Mbappe ក៏នៅតែជាប្រធានបទនៃការរំពឹងទុកច្រើននៅរដូវក្តៅនេះ ព្រោះកិច្ចសន្យារបស់កីឡាករអន្តរជាតិបារាំង នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំក្រោយ។ ក្រោពីក្លឹប PSG ដែលមានអ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីន ជាគោលដៅផ្ទេរនោះក្លឹបដែលត្រូវបានជឿជាក់ថាកំពុងបង្កើនកិច្ចពិភាក្សារបស់ពួកគេជាមួយ Messi នោះគឺ Chelsea ក៏កំពុងប្រជែងដណ្តើមយកកីឡាកររូបនេះផងដែរ។

យោងបណ្តាញសារពត៌មាននៅអង់គ្លេសបានចុះផ្សាយ ក្រុមជើងឯក Champions League នៅឡើយមិនទាន់ទិញបានតារាឆ្នើមណាមួយនៅឡើយទេ នាពេលនេះ ហើយក្រុម Manchester City ដែលអតីតគ្រូបង្វឹក Barcelona លោក Pep Guardiola វិញបានឆ្លើយតបថាៈប្រធានក្រុមជម្រើសជាតិ អាហ្សង់ទីនវ័យ៣៤ឆ្នាំរូបនេះមិនមែនជាគោលដៅឡើយ ក្រោយពីពួកគេទើបតែបញ្ចប់ការផ្ទេរយកខ្សែបម្រើ Jack Grealish ពីក្រុម Aston Villa ក្នុងតម្លៃបំបែកកំនត់ត្រា១០០លានផោនរួចមក។

ប្រភព៖ Sportsmole