កីឡាករជប៉ុន Yoshinori Muto បានចាកចេញពីក្រុមសារិកាព្រៃ Newcastle បន្ទាប់ពីព្រមព្រៀងគ្នាលើការបញ្ចប់កិច្ចសន្យា រវាងសាម៉ីខ្លួននិងក្លឹបដែលមានមូលដ្ឋាននៅភាគខាងជើងចក្រភពអង់គ្លេសទោះបីជានៅសល់កិច្ចសន្យាមួយឆ្នាំទៀតក៏ដោយ។គេហទំព័ររបស់ក្លឹបបានបញ្ជាក់ថាខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំដែលត្រូវបានផ្សារភ្ជាប់ នឹងការវិលត្រឡប់ទៅលេងនៅលីកកំពូល J-League នាប្រទេសកំណើតរបស់ខ្លួនជាមួយក្លឹប Vissel Kobe បានផ្តាច់ទំនាក់ទំនងជាមួយក្លឹបជាផ្លូវការណ៏ហើយ។

សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ Newcastle បានសរសេរបន្ថែមថាៈ វាជាការយល់ព្រមពីក្លឹបនិងកីឡាករដើម្បីឈានដល់កិច្ចព្រមព្រៀងមួយនៅឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់។អ្នករាល់គ្នានៅ Newcastle United សូមអរគុណគាត់ចំពោះការខិតខំប្រឹងប្រែងរបស់គាត់នៅ St James ’Park ហើយសូមជូនពរឱ្យគាត់មានអនាគតល្អ”។

Muto ដែលត្រូវបានអតីតគ្រូបង្វឹកលោក Rafaphael Benitez ចុះហត្ថលេខាពីក្លិប Mainz នៅអាឡឺម៉ង់ ក្នុងតម្លៃ ៩.៥ លានផោនក្នុងរដូវក្តៅឆ្នាំ ២០១៨ បានបង្ហាញខ្លួន ១០ ប្រកួតនិងអង្គុយក្នុនាមជាកីឡាករ បម្រុង ១៨ ប្រកួតគ្រប់ការប្រកួតទាំងអស់មុនពេលត្រូវបានក្លឹប Eibar ខ្ចីជើងកាលពីរដូវកាលមុន។

ប្រភព៖ Sportsmole