គ្រូបង្វឹកក្រុម Newcastle លោក Eddie Howe បាននិយាយថាជារឿង អយុត្តិធម៌ណាស់ដែល Liverpool បានស៊ុតបញ្ចូលទី ខណៈ Isaac Hayden កំពូងដេកដួលនៅលើដីដោយរបួសក្បាលក្នុងជ័យជម្នះ ៣ទល់និង១របស់ក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool កាលពីរាត្រីថ្ងៃព្រហស្បត្ត៏។ក្រុមលោក Eddie Howe មានឪកាសរកគ្រាប់បាល់នាំមុខដោយ Jonjo Shelvey នៅនាទីទី៧ ដោយអតីតកីឡាករ Liverpool មុនពេល Diogo Jota ត្រូវបានលោក Mike Dean ផ្តល់បាល់បញ្ចូលទីតាមស្មើ១ទល់និង១ ទោះបី Hayden ដេកដួលនៅក្នុងប្រអប់ពិន័យក៏ដោយ។

លោក Howe អតីតគ្រូបង្វឹក Bournemouth បានលើកឡើងថាៈកីឡាករយើងពីរនាក់បានដួលហើយការប្រកួតគួរតែត្រូវបានបញ្ឈប់ភ្លាមៗ ពីព្រោះយើងផ្តោតអារម្មណ៍លើសុខុមាលភាពរបស់ Isaac។
Howe បច្ចុប្បន្នកំពុងដឹកនាំក្រុមដែលមានលេខរៀងទី១៩ក្នុងតារាង Premier League បានបន្ថែមថា : អាទិភាពត្រូវតែគិតពីសុវត្ថិភាពរបស់កីឡាករនៅលើទីលានប្រកួត ។ យើងនិយាយច្រើននៅពេលនេះអំពីរបួសក្បាល ហើយខ្ញុំមានអារម្មណ៍ថាវាជាការសម្រេចចិត្តខុស។