Jack Grealish ខិតកាន់តែកៀកដើម្បីបញ្ចប់កំណត់ត្រាផ្ទេរនៅលីកកំពូលអង់គ្លេសក្នុងតម្លៃ ១០០ លានផោនពីក្រុម Aston Villa ទៅកាន់ក្លឹបគូប្រជែង Man. City ហើយការចុះហត្ថលេខាជាផ្លូវការណ៏ ត្រូវបានបញ្ជាក់នៅថ្ងៃនេះ។

កីឡាករប្រធានក្រុម Aston Villa សញ្ជាតិអង់គ្លេសរូបនេះបានមកដល់ទីក្រុង Manchester នៅព្រឹកថ្ងៃពុធនេះហើយគ្រោងនឹងបញ្ចប់ការផ្លាស់ប្តូរមួយដែលនឹងធ្វើឱ្យគាត់ក្លាយ ជាកីឡាករដែលមាន តម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេសដោយបំបែកកំនត់ត្រាតម្លៃ ៨៩ លានផោនដែល Man. Utd បានបង់ឱ្យ Juventus ក្នុងការផ្ទេរយក Paul Pogba កាលពី ៤ ឆ្នាំមុន។

Man City បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន តែខកខានឈ្នះពាន Champions League ក្រោយចាញ់ Chelsea នៅវគ្គផ្តាច់ព្រ័ត្រ។ដូច្នេះហើយទើបអ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola មានបំណងបង្កើតពីទីតាំងតំបន់បម្រើអោយបានខ្លាំងបន្ថែមទៀត ខណៈ Grealish គឺជាគោលដៅអាទិភាពទី ១ ដើម្បីយកមកប្រជែងតំណែងជាមួយ Riyad Mahrez និង Raheem Sterling ។

ប្រភព៖ Sportsmole