ក្លឹបមេឃខៀវ Man. City នឹងមិនមានលទ្ធភាពទិញយកកីឡាករឆ្នើមដល់ទៅពីររូបព្រមគ្នាគឺ Jack Grealish និង Harry Kane នៅរដូវក្តៅនេះទេ។មានន័យថាក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League រំពឹងថានឹងបញ្ចប់កិច្ចព្រមព្រៀង នៅតម្លៃកំនត់ត្រា១០០ លានផោនសម្រាប់ផ្ទេរយកប្រធានក្រុម Aston Villa កីឡាករ Grealish ក្រោយពីលោក Pep Guardiola បានបង្កើនការចរចារនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។

ទោះយ៉ាងណា Man.City ក៏នៅតែចង់បាន Kane មករួមក្រុមផងដែរក្រោយពីខ្សែប្រយុទ្ធជួរមុខរបស់ក្រុមតោកំណាចអង់គ្លេសបញ្ជាក់ប្រាប់ថាខ្លួនចង់ចាកចេញពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur ថាគាត់ចង់ចាកចេញពីក្លឹបអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

ផ្ទុយទៅវិញយោងគេហទំព័រ Manchester Evening News បានបញ្ជាក់យ៉ាងច្បាស់ថាក្តីសង្ឃឹមរបស់ Man City ក្នុងការចុះហត្ថលេខា Kane នឹងត្រូវបញ្ចប់ប្រសិនបើពួកគេបំពេញការហត្ថលេខា Grealish បានដោយជោគជ័យ ។ប្រភពខាងលើបន្តថាការផ្ទេរយក ប្រធានក្រុមអង់គ្លេសនឹងមិនអាចទៅរួចឡើយផ្អែកលើ លទ្ធភាពផ្នែកហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់បន្ថែមទៀតដើម្បីបំបែកឯតទគ្គកម្មទទួលបានខ្សែប្រយុទ្ធរូបនេះ។
ប្រធានក្លឹប Tottenham លោក Daniel Levy បានដាក់តម្លៃលក់កីឡាករវ័យ ២៨ ឆ្នាំរូបនេះរហូតដល់ទៅ ១៦០ លានផោនហើយក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ខាងជើងបានបើកចំហរគោលជំហរក្នុងការចរចាជាមួយក្លឹបដែលចង់បាន Kane ទោះបីជាកិច្ចសន្យារបស់គេមានសុពលភាពរហូតដល់ខែមិថុនាឆ្នាំ ២០២៤ ក៏ដោយ។ Kane បានដើរតួនាទីដ៏សំខាន់ដោយរកបាន ៤ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៧ លើកនៅព្រឹត្តការណ៏ Euro២០២០ និងបានជួយអោយតោកំណាចអង់គ្លេសឈានដល់វគ្គផ្តាច់ព្រ័ត្រជាមួអ៊ីតាលី។

ប្រភព៖ Sportsmole