Harry Kane និងធ្វើការបដិសេធការផ្លាស់ទៅកាន់ក្លឹបបិសាចក្រហម Man. Utd នៅរដូវក្តៅនេះដោយបន្តស្នាក់នៅជាមួយក្រុមមាន់ខ្នាយមាស Tottenham ដោយយោងតាមគេហទំព័រ The Mirror បានចុះផ្សាយថាហើយមូលហេតុដែលប្រធានក្រុមជម្រើសជាតិអង់គ្លេសបដិសេធ មិនសម្រេចចិត្តចូលរួមជាមួយក្រុមជើងឯក២០សម័យដែលកំពុងប្រឈមនឹងការបាត់បត់ការប្រជែងតំណែងកំពូលទាំងបួនជាមួយក្រុម Tottenham នៅពេលបញ្ចប់រដូវ កាលនេះ ។ប្រភពខាងលើបន្តថាៈ ខ្សែប្រយុទ្ធកណ្តាលជួមុខរូបនេះកំពុងរីករាយនឹងអាជីពក្រោមការដឹកនាំរបស់គ្រូបង្វឹកឆ្នើមសញ្ជាតិអ៊ីតាលីលោក Antonio Conte និងមានបំណងចង់កសាងកេរ្ត៏ឈ្មោះជាវីរបុរសសម្រាប់ក្លឹបផងដែរ ។

Kane ដែលមានទំនាក់ទំនងចង់បានពីក្លឹបគូប្រជែង Man. City កាលពីរដូវក្តៅមុនផងដែរនោះបច្ចុប្បន្នមានកុងត្រាតែ ពីរឆ្នាំទៀតប៉ុណ្ណោះនៅកីឡដ្ឋាន London Stadium ខណៈ Kaneស៊ុតបញ្ចូលទីបាន៥គ្រាប់ក្នុងការ បង្ហាញខ្លួននៅក្របខណ្ឌ Premier League បីលើកចុងក្រោយប៉ុន្តែរកបានត្រឹមតែ ១២ គ្រាប់ ប៉ុណ្ណោះនៅលីកកំពូលអង់គ្លេសរដូវកាលនេះ ។

ផ្ទុយទោវិញ Man United អាចនិងបង្វែរគោលដៅទៅលើខ្សែប្រយុទ្ធ Darwin Nunez របស់ Benfica ដែលស៊ុតបញ្ចូលទីបាន ៣២ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី២ ដងក្នុងការបង្ហាញខ្លួន ៣៧លើកនៅរដូវកាលនេះ។

ប្រភព៖ Sportsmole