កីឡាករនៅក្របខ័ណ្ឌ Premier League ទាំង២០ក្លឹបនិងបន្តបង្ហាញសកម្មភាពលុតជង្គង់ក្នុងសាមគ្គីភាព (Black Lives Matter) ដែលជាការបង្ហាញពីនិមិត្តរូបនៃសាមគ្គីភាពប្រឆាំងនឹងការរើសអើងជាតិសាសន៍ដែលតែងតែកើតមានឡើងនៅ ក្នុងពិភពបាល់ទាត់ជាពិសេសនៅលីកកំពូលអង់គ្លេសតែម្តង។
ក្របខ័ណ្ឌដែលធំបំផុត១ក្នុងចំណោម៥នៅទ្វីបអឺរ៉ុបមួយនេះបានបញ្ជាក់ពីការគាំទ្រដោយស្មោះអស់ពីចិត្តចំពោះការសម្រេចចិត្តដែលនិងត្រៀមបន្តធ្វើសម្រាប់ព្រឹត្តការណ៏បាល់ទាត់រដូវកាលថ្មី២០២១-២០២២នេះ។ ផ្លាកសញ្ញាដៃអាវ ដែលបានបញ្ជាក់ថាគ្មានឡើយសម្រាប់ការរើសអើងជាតិសាសន៍ នឹង ត្រូវបានពាក់ដោយកីឡាករនិងមន្រ្តីការប្រកួតនៅលើអាវរបស់ពួកគេផងដែរ។
ការប្រកួតបើកឆាកនៃរដូវកាលថ្មីនេះនឹងធ្វើឡើងមុនគេរវាងក្លឹប Brentford ដែលជាម្ចាស់ផ្ទះ ទទួលក្រុមកាំភ្លើងធំ Arsenal នៅថ្ងៃសុក្រទី ១៣ ខែសីហាខាងមុខនេះ។ កាលពីខែ កុម្ភៈកន្លងទៅក្លឹប Brentford បានប្រកាសថាពួកគេនឹងមិនចូលរួមក្នុងកាយវិការនេះទៀតទេព្រោះក្លឹបនៅទីក្រុងឡុងដ៍ភាគខាងលិចមានអារម្មណ៍ថានិងមិនទទួលបានផលប្រយោជន៏ជាសាធារណៈឡើយ ។ទោះយ៉ាងណាបច្ចុប្បន្ន កីឡាករ Brentford បានយល់ព្រមចូលរួមជាសមូហភាពទៅវិញ។
ខ្សែប្រយុទ្ធ Wilfried Zaha របស់ក្លិប Crystal Palace ក៏បាននិយាយកាលពីដើមឆ្នាំនេះថាកីឡាករគួរតែមានជំហរអោយរ៉ឹងមាំនិងទទួលយក នូវទស្សនៈដោយមិនយល់ឃើញថាការលត់ ជង្គង់គឺជាការបន្តុះបង្អាប់នោះទេ។គួរបញ្ជាក់ថាកីឡាករ ចាប់ផ្តើមលុតជង្គង់ដោយសាមគ្គីភាពជាមួយចលនា Black Lives Matter បន្ទាប់ពីការឈប់សម្រាករយៈពេល ១០០ ថ្ងៃរបស់ក្របខ័ណ្ឌ Premier League ក្រោយ ការរីករាលដាលនៃមេរោគឆ្លងកូវីត-១៩ចាប់តាំងពីខែមិថុនាឆ្នាំ ២០២០មកម្លេះ ។
ប្រភព៖ BBC