អ្នកចាត់ការទូទៅក្រុមម៉ូណាកូលោក Niko Kovac បាននិយាយថារូបលោកមានការមិនពេញចិត្តនិងទង្វើ រំលោភបំពាន ប្រកាន់ពូជសាសន៍ លើកូនក្រុមរបស់ខ្លួនគឺខ្សែបម្រើ Aurelien Tchouameni ពីសំណាក់អ្នកគាំទ្រក្លឹប Sparta Prague កំលុងការប្រកួតជម្រុះកៅអីទៅលេងនៅក្របខណ្ឌ Champions League កាលពីថ្ងៃអង្គារ។
គួរបញ្ជាក់ថាហេតុការណ៍ដ៏គួរអោយស្អប់ខ្ពើមនិងច្រំដែលដែលតែងកើតមានឡើងនៅក្នុងពិភពបាល់ទាត់នេះបានកើតមានឡើងសាជាថ្មីសម្រាប់ក្លឹបមកពីបារាំងបានយកឈ្នះក្រុមសាធារណរដ្ឋឆេកគឺ Sparta Prague ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតជើងទី ១ ក្នុងការជម្រុះពានរង្វាន់ក្របខ័ណ្ឌ Champions League ជុំទី ៣ នៅរដ្ឋធានីប្រទេសឆែក។
អតីតអ្នកចាត់ការក្លឹប Bayern Munich បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈ យើងទាំងអស់គ្នាពិតជាសោកស្តាយនិងស្អប់ខ្ពើមដែលវានៅតែបន្តកើតមាននៅសតវត្សរ៍ទី ២១នេះទៅហើយ។ ។សម្រាប់ការប្រកួតវិលជុំជើងទី២នៅម៉ូណាកូនិងត្រូវធ្វើឡើងនៅថ្ងៃអង្គារសប្តាហ៍ក្រោយផងដែរ។
ប្រភព៖ BBC