គ្រូបង្វឹក Juventus លោក Massimiliano Allegri បានធ្វើការផ្ញើរសារដាស់តឿន ដល់ Cristiano Ronaldo ថារូបគេត្រូវតែបង្ហាញទម្រង់លេងអោយអស់ពីសមត្ថភាពជាមួយនិងការទទួលខុសត្រូវបន្ថែមទៀតសម្រាប់រដូវកាលថ្មីដែលនិងជិតឈាន ចូល មកដល់ក្នុងពេលខាងមុខនេះ។គួរញ្ជាក់ថាអនាគតរបស់ម្ចាស់ពានបាល់មាស (Ballon d’Or) ៥ សម័យវ័យ៣៦ឆ្នាំរូបនេះ បានក្លាយជាចំនុចរសើប មួយនៅក្នុងពិភពបាល់ទាត់នៅចុងបញ្ចប់នៃរដូវកាលមុន និងកំលុងពេលទីផ្សារដោះដូរកីឡាករដែលកំពុងដំណើរការនៅរដូវក្តៅនេះ។

បើទោះបីស៊ុតបញ្ចូលទីបានរហូតដល់ទៅ ៣៦ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៤ ដងគ្រប់ក្របខណ្ឌ ប្រកួតសម្រាប់ក្លឹប កាល ពីរដូវកាលមុនយ៉ាងណាក៏ដៅយតែប្រាក់ឈ្នួលពលកម្មនឿយហត់ដល់ទៅ ២៩ លានផោនក្នុងមួយឆ្នាំរបស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះកំពុងក្លាយជាបន្ទុកហិរញ្ញវត្ថុយ៉ាងខ្លាំងសម្រាប់ក្លឹប។

មានន័យថាក្រុមបានចំណាយប្រាក់ឈ្នួលយ៉ាងច្រើនសន្ធឹកសន្ធាប់ប៉ុន្តែជាមួយវត្តមានរបស់ Ronaldo ក្រុមនៅតែមិនអាចឈ្នះជើងឯក Champions League ក្នុងរយៈពេល ៣ រដូវកាលចុងក្រោយសម្រាប់ក្លឹបខណៈដែលប្រិយមិត្តគាំទ្រយល់ឃើញថា Juventus អាចបញ្ចេញតារាឆ្នើមរបស់ពួកគេរដូវក្តៅនេះខណៈដែលអតីតក្លឹប Man. United បានបង្ហាញពីសក្តានុពលក្នុងការផ្ទេរយករូបគេត្រលប់ទៅវិញព្រមជាមួយក្លឹបយក្សបារាំង PSG ផងដែរ។

ប្រភព៖ Sportskeeda