បន្ទាប់ពីសម្រាកវិស្សមកកាលក្រោយបញ្ចប់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយនៅព្រឹត្តិការណ៏អឺរ៉ូ២០២០ទីបំផុត Cristiano Ronaldo កំពុងមានវត្តមានលើកដំបូងនៅទីក្រុង Turin នៅថ្ងៃច័ន្ទទី ២៦ ខែកក្កដានេះក្រោយពីបានវិលត្រឡប់មកកាន់ទឹកដី Allianz នៅមុនរដូវកាលថ្មីចាប់ផ្តើមដោយយន្តហោះឯកជនពីទីក្រុង Lisbon កាលពីថ្ងៃអាទិត្យ។វាក៏កាន់តែជាសញ្ញាវិជ្ជមានល្អមួយសសម្រាប់ក្លឹបយក្សអ៊ីតាលី ដែលសង្ឃឹមថានឹងអាចរក្សាទុកប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់រូបនេះអោយរួមរស់បានមួយរដូវកាលទៀត។

ម្ចាស់ពានបាល់មាស Ballon d’Or ៥ សម័យដែលពាក់អាវឯកសណ្ឋានលេខ៧ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញខ្លួនចូលលេងនៅរដូវកាលទី ៤ ដើម្បីបញ្ចប់នូវពាក្យចចាមអារាមដែលថាកីឡាករវ័យ៣៦ឆ្នាំរូបនេះនឹងចាកចេញពីក្លឹប។

អតីតខ្សែបម្រើឆ្នើមក្រុមជម្រើសជាតិឆេកលោក Pavel Nedved បច្ចុប្បុន្នមានតួនាទីជាអនុប្រធានក្លឹបបាននិយាយថាៈ១០០ភាគរយកីឡាករ Cristiano Ronaldo នឹងស្នាក់នៅ ជាមួយក្រុម។ ទោះយ៉ាងណាពាក្យចចាមអារ៉ាមនៅតែបន្តកើតមានគាត់បាន ដាក់បញ្ហាទាំងនោះនៅដោយឡែក ហើយត្រៀមខ្លួនបង្ហាញ ទម្រង់លេងអោយអស់ពីសមត្ថភាព ។

ប្រភព៖ Besoccer