Memphis Depay បានរកគ្រាប់បាល់ក្នុងការបង្ហាញខ្លួនជាលើកដំបូងក្នុងនាមកីឡាករក្លឹប Barcelona សម្រាប់ការប្រកួត នៅថ្ងៃសៅរ៍នេះ ខណៈដែលក្លឹបយក្សកាតាឡាន់បានផ្តួលក្រុម Girona មកពីលីកលំដាប់ទី៣ ក្នុងលទ្ធផល ៣-១ ។ វាក៏ជាគ្រាប់បាល់លើកដំបូងផងដែរសម្រាប់រូបគេ ក្រោយចូលរួមជាមួយក្លឹបថ្មីពីក្រុម Lyon ដោយគ្មានតម្លៃខ្លួនកាលពីពាក់កណ្តាលសប្តាហ៏កន្លងទៅនេះ
ក្រោយរកបានគ្រាប់បាល់លើកដំបូងខ្សែប្រយុទ្ធអន្តរជាតិហូឡង់ខ្សែប្រយុទ្ធដែលចូលលេងនៅ នាទី ៤២ ជំនួសកីឡាករ Rey Minaj បានបង្ហើបប្រាប់ពីអារម្មណ៏ពិតថាៈ ខ្ញុំពិតជារីករាយណាស់ដែលអាចចូលលេងនាទីដំបូងរបស់ខ្ញុំ។ ទោះយ៉ាងណាការរងសម្ពាធនិងអាចកើតមានឡើងជុំវិញការចុះហត្ថលេខារបស់ខ្ញុំ ។ តែរំពឹងថានឹងទទួលបានការគាំទ្រច្រើនសម្រាប់សមត្ថភាពដែលខ្ញុំនិងជួយក្លឹបអោយអស់ពីលទ្ធភាព។
សម្រាប់គ្រូបង្វឹកលោក Ronald Koeman បានកោតសរសើរពីសមត្ថភាព Depay ដូច្នេះថាៈ គាត់និង ត្រៀមចូលលេងយ៉ាងពេញទំហឹងសម្រាប់យើងនៅកីឡាដ្ឋាន Camp Nou ។ អ្នកគាំទ្រនឹងផ្តល់ថាមពលដល់យើង ព្រមទាំងជម្រុញទឹកចិត្តអ្នករាល់គ្នាបន្ថែមទៀត។
ប្រភព៖ Besoccer