ខ្សែប្រយុទ្ធ Tammy Abraham) បានបើកចំហរឪកាសផ្លាស់ទៅចូលរួមជាមួយក្រុមកាំភ្លើងធំ Arsenal នៅរដូវក្តៅនេះ ស្របពេលដែលកីឡាករអន្តរជាតិអង់គ្លេសមានបំណងចង់បង្ហាញខ្លួនចូលលេងអោយបានទៀងទាត់សម្រាប់ជម្រើស១១នាក់ដំបូង ។

កីឡាករវ័យ ២៣ ឆ្នាំរូបនេះត្រូវបានក្រុមតោខៀវ Chelsea ធ្វើការដាក់លក់ក្នុងតម្លៃ៤០លានផោន ក្រោយពីរូបគេមិនស្ថិតក្នុងក្រសែភ្នែកប្រើប្រាស់របស់គ្រូបង្វឹកអាឡឺម៉ង់លោក Thomas Tuchel ហើយក៏មិនទំនងជាមានអនាគតវែងឆ្ងាយនៅទឹកដី Stamford Bridge តទៅទៀតនោះដែរ។

ទោះបីជារកបានគ្រាប់បាល់ ៣០ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបចំនួន ៨២ លើកអោយក្លឹប ប៉ុន្តែទីបំផុត ពេលវេលាចូលលេងរបស់គេគាត់មានកំណត់នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះបន្ទាប់ពីការមកដល់របស់ Timo Werner និង Kai Havertz ។ក្រុមគូប្រជែងទីក្រុងឡុងដ៏គឺ Arsenal នបានបង្ហាញពីចំណាប់អារម្មណ៏ ក្នុងការចរចារនាំយករូបគេមករួមក្រុម បន្ទាប់ពី ខ្សែប្រយុទ្ធ Eddie Nketiah និង Alexandre Lacazette ស្ថិតក្នុងកិច្ចសន្យាចុងក្រោយនៅកីឡាដ្ឋាន Emirates Stadium ។

ប្រភព៖ Metro