Celtic នឹងអនុញ្ញាតឱ្យអ្នកគាំទ្រប្រមាណជា១៨.៥០០ នាក់ចូលទៅទស្សនាផ្ទាល់នៅខាងក្នុងកីឡាដ្ឋាន Parkhead របស់ខ្លួន សម្រាប់ការប្រកួតមិត្តភាពកំដៅសាច់ដុំជាមួយក្រុមញញួរធំ West Ham United នៅថ្ងៃសៅរ៍ចុងសប្តាហ៏នេះបន្ទាប់ពីអ្នកគាំទ្រ ២០០០ នាក់បានចូលរួមប្រកួតមិត្តភាពជាមួយក្រុម Preston កាលពីចុងសប្តាហ៍កន្លងទៅមានប្រិយមិត្តកើនដល់ទៅ ៩០០០ នាក់បានបន្តចូលមកគាំទ្រនៅកីឡាដ្ឋាន Celtic Park កាលពីរាត្រីថ្ងៃអង្គារសម្រាប់ការប្រកួតជើងទី ១ នៃវគ្គជម្រុះ Champions League ទល់នឹងក្លឹប Midtjylland ។

Celtic បានបញ្ជាក់ពីមូលហេតុនៃការអនុញ្ញាតិអោយមានអ្នកគាំទ្រមានការកើនឡើងពេលប្រកួតជាមួយ West Ham ពោលគឺក្រោយពី ឆ្លងកាត់ ការប្រជុំជាមួយក្រុមប្រឹក្សាសុវត្ថិភាពក្នុងតំបន់និងត្រូវបានលើកទឹកចិត្តដោយតួលេខបង្ហាញប្រហែល ២៤.៥០០ សំរាប់ការប្រកួតនៅក្នុងទឹកដីខ្លួនឯងជាបន្ត បន្ទាប់ទៀត។

សេចក្តីថ្លែងការណ៍របស់ក្រុមយក្សស្កុតឡេនបានបន្តថាៈយើងពិតជារីករាយណាស់ដែលមានអ្នកគាំទ្ររបស់យើងបានចូលរួម សម្រាប់ការប្រកួតជាមួយក្រុម FC Midtjylland ហើយយើងពិតជាទន្ទឹងរងចាំស្វាគមន៍អ្នកគាំទ្ររបស់យើងម្តងទៀតសម្រាប់ការប្រកួតនៅថ្ងៃសៅរ៍នេះ។យើងអាចធានាដល់អ្នកគាំទ្ររបស់យើងថាយើងនឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធនិងស្វាគមន៍អ្នកគាំទ្ររបស់យើងឱ្យបានកាន់តែច្រើនថែមទៀតនៅក្នុងសប្តាហ៍ខាងមុខនេះ។”យើងមិនចង់បានអ្វីក្រៅពីការស្វាគមន៍អ្នកគាំទ្រជាច្រើនត្រឡប់ទៅកាន់ឡាដ្ឋានឱ្យបានលឿនបំផុតទេ។ដូច្នេះសូមកោតសរសើរចំពោះការអត់ធ្មត់របស់អ្នកនៅពេលយើងបន្តធ្វើការនៅពីក្រោយឆាកដើម្បីឱ្យរឿងនោះកើតឡើង។

ប្រភព៖ Sportsmole