អ្នកចាត់ការទូទៅក្រុម Juventus លោក Andrea Pirlo ចង់ចុះហត្ថលេខានាំយក ខ្សែប្រយុទ្ធ Odsonne Edouard ពីក្លឹបយក្សស្កុតឡេន Celtic នៅពេលទីផ្សារដោះដូរកីឡាករនិងបើកនៅខែខែមករាខាងមុខនេះ។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះកំពុងចង់បាន ខ្សែប្រយុទ្ធម្នាក់បន្ថែមទៀតដើម្បីពង្រឹងទម្រង់លេងរបស់ក្រុម សម្រាប់រដូវកាលការពារតំណែងជើងឯករបស់ខ្លួនរដូវកាលនេះ។

កីឡាករអន្តរជាតិបារាំងវ័យ២២ឆ្នាំរូបនេះបានរីកចំរើនក្នុងយុវជនថ្នាលក្លឹប Paris-Saint Germain ប៉ុន្តែមិនបានជាប់ជម្រើសឈុតធំរបស់ក្លឹបធ្លាប់បានចំណាយពេលខ្ចីជើងជាមួយក្រុម Toulouse មុនពេលចូលរួមជាមួយក្លឹប Celtic ក្នុងលក្ខណ្ឌខ្ចីជើងដោយរកបាន១១ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៩ លើកនៅរដូវកាល ២០១៧-២០១៨ មុនពេលផ្ទេរជាអចិន្ត្រៃយ៍នៅរដូវក្តៅឆ្នាំ ២០១៨ ។

Edouard បានឈ្នះពានលីកកំពូលជាមួយ Celtic ៣ រដូវកាលជាប់ៗគ្នាខណៈរដូវកាលចាស់រកបាន ២៩ គ្រាប់ពីការបង្ហាញខ្លួន ៤៧ ប្រកួត។ ស្របពេលរដូវកាលថ្មីនេះរកបាន៩ គ្រាប់ពីការបង្ហាញខ្លួន ២០ លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់។

ប្រភព៖ Sportskeeda