អ្នកជំនាញបាល់ទាត់អេស្បាញលោក Guillem Balague បានបញ្ចេញមតិលើកឡើងថាលោក Rafael Benitez នឹងមិនទៅដឹកនាំ Celtic រឺត្រលប់មកគ្រប់គ្រងក្រុម Newcastle United ឡើងវិញនោះទេ ក្រោយ ចាកចេញពីក្រុម Dalian នៅលីកកំពូលចិនកាលពីថ្ងៃសៅរ៏កន្លងទៅ។ អតីតគ្រូបង្វឹក Liverpool,Chelsea, Real Madrid វ័យ៦០ ឆ្នាំបានបដិសេធបន្តកុងត្រារយៈពេល ២ ឆ្នាំជាមួយក្លឹប Dalian ក្រោមមូលហេតុបង្កាការឆ្លងរាលដាលនៃមេរោគកូវីត-១៩។

លោក Balague បន្តថាៈក្រុមម្ចាស់ជើងឯកស្កុតឡេន Celtic ចាប់អារម្មណ៏ចង់បានលោក Benitez មកជំនួសគ្រូបង្វឹក Neil Lennon ប៉ុន្តែលោក Benitez នឹងត្រូវសម្រាកបន្តិចសិនហើយ ។មួយវិញទៀតអតីតក្លឹប Newcaslte ដែលកំពុងធ្លាក់ទម្រង់លេងមិនមែនជាគោលដៅដែលគ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះចង់វិលត្រលប់ទៅដឹកនាំវិញនោះទេ ។

លោក Benitez ធ្លាប់ដឹកនាំក្រុមសារិកាព្រៃNewcastle ពី ឆ្នាំ ២០១៦ ដល់ ២០១៩ ខណៈក្លិប ដែលជាកម្មសិទ្ធិរបស់លោក Mike Ashley ជួបបញ្ហាចំរូងចម្រាស់នៃ ការលក់ក្លឹបទៅអោយក្រុមហ៊ុន អារ៉ាប់ប៊ីសាអូឌីតតែមិនទទួលបានជោគជ័យលើកិច្ចព្រមព្រៀងតម្លៃ ៣០០ លានផោននៅក្នុងខែមិថុនាឆ្នាំមុន។

ប្រភព: BBC