ខ្សែបម្រើ Manuel Locatelli របស់ក្លឹប Sassuolo នៅតែជាគោលដៅ អាទិភាពចម្បងរបស់ក្លឹបយក្សអ៊ីតាលី Juventus ក្នុងការផ្ទេរយករូបគេមករួមក្រុមនៅរដូវក្តៅនេះ។ យោងអ្នកសារពត៌មានអ៊ីតាលី Gianluca Di Marzio បាន ឱ្យដឹងថាក្លឹប Juventus នឹងធ្វើការផ្តល់ជូននូវសំណើរដ៏សមស្របដល់ក្លឹប Sassuolo ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយក្រុមលោក Max Allegri ត្រៀម រង់ចាំសំណើរឆ្លើយតបប្រកបអោយភាពអត់ធ្មត់បំផុត។

ប្រភពខាងលើបន្តថាៈ កីឡាករវ័យ បានឆ្លើយថាខ្លួនពេញចិត្តក្នុងការចូលរួមជាមួយ Juventus ។ តែអ្វីដែលកំពុងតែដំណើរការនោះគឺកិច្ចព្រមព្រៀងរវាងក្លឹបដែលមានមូលដ្ឋាននៅទីក្រុងទូរីននិង Sassuolo របស់ Locatelli ផ្ទាល់តែម្តង ។

ក្លិបទាំងពីរនឹងមានការប្រជុំមួយផ្សេងទៀតនៅថ្ងៃសុក្រនេះគេរំពឹងថានៅប៉ុន្មានថ្ងៃខាងមុខទៀតខណៈ Juventus នឹងធ្វើការផ្តល់ជូនសំណើរជាទឹកប្រាក់ដល់ Sassuolo ចំនួន៤០ លានអឺរ៉ូសម្រាប់ Locatelli ។

ប្រភព៖ Besoccer