ក្រុមតោខៀវ Chelsea ត្រៀមលក់កីឡាករឈុតធំដែលជាប់ធ្លាប់ជាប់ជម្រើស១១នាក់ដំបូងដល់ទៅ៣រូប មានដូចជា Callum Hudson-Odoi, Hakim Ziyech និង Tammy Abraham អំឡុងពេលទីផ្សារដោះដូរកីឡាករនិងបើកនារដូវក្តៅនេះក្នុងគោលបំណងដើម្បីបង្កើនថវិកាចរចារទិញយក Erling Braut Haaland ។Chelsea នៅតែមានទំនាក់ទំនងជាមួយHaaland ទោះបីDortmund នៅឡើយបញ្ចេញពីតម្លៃលក់ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរូបនេះនៅលើទីផ្សារដោះដូរកីឡាករយ៉ាងណាក៏ដោយ។

ទោះយ៉ាងណាលោក ThomasTuchel បានត្រៀមថវិកាយ៉ាងហោចណាស់ដល់ទៅ ១៥០ លានផោនយោងគេហទំព័រ Bild បានចុះផ្សាយថាខណៈម្ចាស់ជើងឯក Champions League សង្ឃឹមថានឹងអាចរកប្រាក់ចំណូលបានចំនួន ៩០ លានផោនពីការលក់កីឡាករទាំង៣រូបខាងលើនេះ។សម្រាប់ Hudson-Odoi បានតស៊ូជាមួយទម្រង់លេងយ៉ាងលំបាកនៅរដូវកាលចាស់ដោយគ្រប់គ្រងបានតែ ៥ គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៣៧ ដងគ្រប់ក្របខណ្ឌប្រកួតទាំងអស់។ទន្ទឹមនឹងនេះដែរនៅរដូវកាលដំបូង Ziyech រកបាន ៦ គ្រាប់និង Assist ៤ លើកក្នុងការបង្ហាញខ្លួន ៣៩ ប្រកួតក្រោយផ្ទេរពី Ajax ។

Abraham មានទំនាក់ទំនងពីសំណាក់ក្លឹប Aston Villa និង West Ham ក្រោយ រកបាន ១២គ្រាប់តែមិនបានជាប់ជម្រើស ដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់លោក Tuchel ដែលបានផ្លាស់មកជំនួសតំណែងអតីតគ្រូបង្វឹកលោក Frank Lampard កាលពីខែមករាកន្លងទៅនោះទេ។

ប្រភព៖ Sportsmole