Cristiano Ronaldo ចង់បន្តកិច្ចសន្យាថ្មីរយៈពេល១ឆ្នាំបន្ថែមទៀត ខណៈដែល ភ្នាក់ងាររបស់កីឡាករវ័យ៣៦ ឆ្នាំរូបនេះគឺលោក Jorge Mendes បានស្នើសុំឱ្យក្លឹបបន្តកុងត្រាដល់រូបគេរហូតដល់ឆ្នាំ២០២៣ ។ខណៈដែល Juventus បានតស៊ូយ៉ាងលំបាកក្នុងការដណ្តើមយកកៅអីទៅលេងនៅក្របខណ្ឌ Champions League នៅថ្ងៃចុងក្រោយនៃរដូវកាល ២០២០-២០២១ ទោះយ៉ាងណាអនាគតរបស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះជាមួយក្លឹបនៅទីក្រុងទូរីនមានភាពស្រពិចស្រពិលនៅឡើយ ។

មានក្លឹបធំ២គឺ PSG និងក្រុមបិសាចក្រហម Man. Utd បានតាមដានពី ស្ថានភាពរបស់ម្ចាស់ពានបាល់មាស ៥សម័យរូបនេះជានិច្ចជាកាល។ យោងគេហទំព័រ The Athletic បានចុះផ្សាយថាៈ កាលពីខែឧសភាកន្លងទៅលោក Ole Gunnar Solskjaer មានចិត្តចង់នាំយកវីរបុរសរបស់ក្លឹបរូបនេះ ត្រឡប់មកទឹកដី Old Trafford វិញនិងនៅតែបន្តមិនបោះបង់ក្តីសុបិន្តមួយនេះមកដល់ពេលបច្ចុប្បន្ន។រីឯ Paris Saint-Germain ក្លឹបយក្សបារាំងមួយនេះវិញកំពុងពិភាក្សាលើកិច្ចព្រមព្រៀងផ្ទេរក្នុងតម្លៃ ២៥ លានផោនសម្រាប់ Ronaldo។

​ប្រភព៖ Metro