ខ្សែការពារ Sergio Ramos បានយល់ព្រមទៅលេងឱ្យក្រុម PSG ទៅហើយ ជាមួយកុងត្រារហូតដល់ទៅ២ឆ្នាំឯណោះ។

ក្រុម PSG បានព្យាយាមទាក់ទងទៅ Ramos ភ្លាមៗតែម្ដង បន្ទាប់ពីរូបគេបានចែកផ្លូវជាមួយក្រុម Real Madrid កាលពីពេលកន្លងទៅនេះ។ ជាលទ្ធផលឃើញថាពិតជាបានផលមែន ពោលគឺពួកគេយល់ព្រមគ្នាលើកុងត្រា២ឆ្នាំទៅហើយ។ ការពិនិត្យសុខភាពនឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ មុនការប្រកាសបង្ហាញខ្លួនជាផ្លូវការ។

Ramos បានចំណាយពេល១៦ឆ្នាំនៅក្រុម Real Madrid នឹងជួយក្លឹបឈ្នះពានរង្វាន់ជាច្រើន។ វីរបុរសក្លឹបរូបនេះ កាលពីរដូវកាលមុនមានបញ្ហារបួសជាប់ មិនសូវមានឱកាសបានបង្ហាញខ្លួននោះទេ៕

ប្រភព៖ Marca