Paris Saint-Germain បានបើកចំហរក្នុងការលក់ខ្សែប្រយុទ្ធ Neymar ក្នុងតម្លៃមួយដ៏សមស្របបនៅរដូវក្តៅនេះ។ កីឡាករវ័យ ៣០ ឆ្នាំដែលមានកំនត់ត្រាថ្លៃតម្លៃខ្លួនថ្លៃបំផុតលើពិភពលោកក្រោយផ្ទេរពី Barcelona មក PSG ក្នុងតម្លៃ២៥០លានដុល្លា កាលពី ៥ មកកាន់ទឹកដី Parc des Princes ។Neymar បានឈ្នះជើងឯក Ligue ១ ជាលើកទីបួនរបស់គាត់ជាមួយក្លឹបនៅរដូវកាលនេះជាមួយនិងពាន Coupe de France ចំនួនបី និងពានរង្វាន់ Trophee des Champions ចំនួនបីចាប់តាំងពីឆ្នាំ ២០១៧ មក។

Neymar បានក្លាយជាកីឡាករទីបីដែលអាចស៊ុតបញ្ចូលទីបានយ៉ាងហោចណាស់ ១០០ គ្រាប់សម្រាប់ក្រុមបាល់ទាត់អាជីពចំនួនបី ដោយដើរតាមគន្លងរៀមច្បង Cristiano Ronaldo និង វីរបុរសប្រេស៊ីល Romario។

ប្រភពពី Get French Football News បានចុះផ្សាយថាៈ PSG បានបង្ហាញអារម្មណ៏សប្បាយចិត្តក្នុងការចែកផ្លូវជាមួយ Neymar ដោយសារតែទម្រង់លេង និង ឥទ្ធិពលព្រមទាំងប្រជាប្រិយភាពរបស់គេនៅក្នុងក្រុមត្រូវបានមើលឃើញថាមានការធ្លាក់ចុះ ។ទោះយ៉ាងណាប្រភពខាងលើបន្តថាៈ Neymar មិនមានចេតនាចាកចេញពីក្លឹបដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសទេ ហើយក្លឹបតែមួយគត់ដែលអាចផ្តល់ប្រាក់ឈ្នួលតាមតម្រូវការរបស់អតីតខ្សែប្រយុទ្ធ Barcelona រូបនេះបានគឺ Newcastle United ។ទោះយ៉ាងណា Neymar បានកំពុងតែប្តេជ្ញាចិត្តថានិងខិតខំបង្ហាញទម្រង់លេងអោយបាន បំផុតសម្រាប់ក្រុមលោក Mauricio Pochettino នៅរដូវកាលថ្មីខាងមុខនេះឡើងវិញ។

ប្រភព៖ Sportsmole