ក្រុមបិសាចក្រហម Man. United បានយល់ព្រមលើតម្លៃខ្លួនប្រមាណ ៨៥ លានអឺរ៉ូ ស្មើនិង(៧៣ លានផោន) ជាមួយក្លិប Dortmund សម្រាប់កិច្ចព្រមព្រៀងក្នុងការផ្ទេរយកកីឡាករ Jadon Sancho មកកាន់កីឡាដ្ឋាន Old trafford ។ខ្សែបម្រើស្លាបអង់គ្លេសវ័យ ២១ ឆ្នាំរូបនេះនៅឡើយមិនទាន់ឆ្លងកាត់ការយល់ព្រមនិងពិនិត្យមើលលើលក្ខន្តិកៈវេជ្ជសាស្ត្រផ្ទាល់ ប៉ុន្តែត្រូវបានគេរំពឹងថានឹងចុះកិច្ចសន្យា ៥ ឆ្នាំជាមួយនឹងជម្រើស ៦ឆ្នាំផងដែរ ។
ប្រសិនការផ្ទេរកើតមានឡើងដោយជោគជ័យ នោះអតីតយុវជនថ្នាលក្លឹប Man.City រូបនេះនិង ក្លាយជាកីឡាករអង់គ្លេសថ្លៃជាងគេលំដាប់ទី ២បន្ទាប់ពីខ្សែការពារ Harry Maguire ដែលបានផ្ទេរពី Leicester ក្នុងតម្លៃ ៨០ លានផោនក្នុងឆ្នាំ ២០១៩ កន្លងទៅ។
គួរបញ្ជាក់ថាលោក Ole Gunnar Solskjaer បានកំណត់គោលដៅមុខតំណែងសំខាន់ៗចំនួនបួនដើម្បីពង្រឹងក្រុមឡើងវិញមានដូចជា ខ្សែការពារស្លាបស្តាំ ,ខ្សែបម្រើ ខ្សែការពារកណ្តាល និង ខ្សែប្រយុទ្ធ ក្រោយពី បញ្ចប់រដូវកាលមិនបានឈ្នះពានណាមួយសោះ ពោលគឺបញ្ចប់ត្រឹមជើងឯករងក្របខណ្ឌ Premier League និង បានត្រឹមជើងឯករង Europa League។ យ៉ាងណាមិញអ្នកចាត់ការសញ្ជាតិន័រវេសរំពឹងថាការមកដល់របស់ Sancho និងជួយបំពែញចំនុចខ្វះខាតដែលកំពុងប្រឈមទាំងនោះបានមួយផ្នែក។
ប្រភព៖ BBC