ក្រុម PSG កំពុងចែចូវយកខ្សែការពារ Sergio Ramos ទៅរួមក្រុមហើយ បន្ទាប់ពីរូបគេបានសម្រេចចិត្តចាកចេញពីក្រុម Real Madrid ក្រោយចំណាយពេល១៦ឆ្នាំ។

កីឡាករវ័យ៣៥ឆ្នាំខាងលើបានប្រកាសជាផ្លូវការពីការចាកចេញពីក្រុម Real Madrid ក្រោយលេងឱ្យក្លឹបនេះ១៦ឆ្នាំ និងឈ្នះពានរង្វាន់២២ពាន។ ក្រោយពីនោះមក មានក្លឹបជាច្រើនកំពុងចាប់អារម្មណ៍ហៅគេទៅលេងឱ្យ ដោយក្នុងនោះ PSG មានភាគរយច្រើនជាងគេ។ ក្លឹបអ្នកមានបារាំងមួយនេះ ចង់បានកីឡាករអេស្ប៉ាញលើ ដើម្បីទៅពង្រឹងតំបន់ការពាររបស់ខ្លួន។

ក្រៅពី PSG ហើយ ក្លឹបនៅអង់គ្លេស២ទៀត និងអ៊ីតាលី ក៏ចាប់អារម្មណ៍នាំយក Ramos ទៅរួមក្រុមផងដែរ។ ដោយមានដូចជា Manchester United, Chelsea, Man City, AC Milan, Roma, Juventus និង Inter Milan ជាដើម។ យ៉ាងណាមិញ តម្លៃពលកម្មគឺជាអ្វីដែលត្រូវចរចាគ្នាខ្លាំងសម្រាប់ការផ្ទេរនេះ៕

ប្រភព៖ Dailymail