ក្រុមជម្រើសជាតិអង់គ្លេសលេងបានត្រឹមស្មើជាមួយក្រុមជម្រើសជាតិស្កុតឡែនក្នុងលទ្ធផល ០-០ ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ Euro 2020 យប់មិញនេះ។

បើទោះជាមានកីឡាករល្អៗពេញជើងច្រើនក៏ដោយ ប៉ុន្តែអង់គ្លេសហាក់ដូចជារៀបទម្រង់លេងមិនបានល្អនោះទេ បុកក្រុមស្កុតឡែនមិនចូលឡើយ។ បើទោះជាមានឱកាស ប៉ុន្តែសម្រេចមិនបាន លទ្ធផលបានត្រឹមស្មើគ្នាក្នុងលទ្ធផល ០-០ ។

ជាមួយលទ្ធផលស្មើគ្នានេះដែរ ក្រុមក្នុងពូល D នេះ មិនទាន់ដឹងច្បាស់ថាមួយណាអាចឡើងបន្ដ និងមួយណាត្រូវធ្លាក់ចេញនោះទេ។ ពួកគេត្រូវអ៊ុតមើលការប្រកួតទី៣បន្ដទៀតសិន៕

ប្រភព៖​ Dailymail