Juventus គឺជាក្លឹបចុងក្រោយដែលបង្ហាញចំណាប់អារម្មណ៍លើការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Harry Kane របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ។ប្រធានក្រុមជម្រើសជាតិ ជាតិអង់គ្លេសរូបនេះទោះបីជាជួបបញ្ហារបួស តែបានបង្ហាញទម្រង់លេងដ៏ល្អកាលពីរដូវកាលចាស់ក្រោយជួយក្លឹបឈ្នះពានស្បែកជើងមាសក្នុងនាមកីឡាកររកបាន គ្រាប់បាល់ច្រើនបំផុត(Top Scorer) ។

ក្រុមគូប្រជែង Man. City, Man.Utd និង Chelsea សុទ្ធតែជាក្លឹបគូប្រជែងលីកដែលមានបំណងចង់បានកីឡាករដែលជាម៉ាស៊ីនរកគ្រាប់បាល់រូបនេះមករួមក្រុមពួកគេ។ ទោះយ៉ាងណាយោងគេហទំព័រអ៊ីតាលី Calciomercato បានលើកឡើងថា Juventus និងបង្កើនល្បឿនចរចារនាំយក Kane ប្រសិនជាតួឯកក្នុងក្រុម Cristiano Ronaldo នឹងចាកចេញនៅរដូវក្តៅនេះ។

ប្រភពខាងលើបន្តថា Juventuss មានលទ្ធភាពនិងរ៉ាប់រងប្រាក់ឈ្នួលប្រចាំខែរបស់ Kane ស្របពេលTottenham មានចេតនាចង់លក់ Kane ទៅក្លិបបរទេសច្រើនជាងគូប្រជែងក្នុងស្រុក។បច្ចុប្បន្ននេះ Kane កំពុងបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិក្នុងព្រឹត្តការណ៏ Euro ២០២០ ហើយហាក់ដូចជាមិនទាន់និងធ្វើការសម្រេចចិត្តលើអនាគតរបស់ខ្លួននោះទេ រហូតក្រោយចប់ព្រឹត្តការណ៏នេះ។

ប្រភព៖ Sportsmole