បន្ទាប់ពីឈ្នះពានរង្វាន់ PFA Player of the Year រយៈពេល ២ ឆ្នាំជាប់ៗគ្នានាំអោយខ្សែបម្រើ Kevin De Bruyne របស់ក្រុម Manchester City បានតាមស្មើកំនត់ត្រារបស់រៀមច្បង២រូបគឺ១. កីឡាករ Cristiano Ronaldo ធ្លាប់លេងអោយ Man. Utd និងវីរបុរសកាំភ្លើងធំ Arsenal លោក Thierry Henry ។ កីឡាករអន្តរជាតិបែលហ្សិករូបនេះបានផ្តួលបេក្ខភាពគូប្រជែងនិងជាមិត្តរួមក្រុម Man. City កីឡាករ Phil Foden, Ruben Dias និង Ilkay Gundogan ព្រមទាំងខ្សែប្រយុទ្ធ Tottenham កិឡាករ Harry Kane និងខ្សែបម្រើ Bruno Fernandes របស់ក្រុម Manchester United ។

ទោះបីជាខកខានការប្រកួតចំនួន ១២ ប្រកួតក្នុងរដូវកាលនេះដោយសារបញ្ហារបួសប៉ុន្តែ Kevin de Bruyne រកបាន ១០ គ្រាប់និងបង្កើតឪកាស ១៨ ដងក្នុង ៤០ លើកគ្រប់ក្របខណ្ឌប្រកួតសម្រាប់ក្រុមមេឃខៀវ Manchester City ដែលធ្វើអោយរូបគេជាប់ឈ្មោះជាកីឡាករលេងល្អបំផុតប្រចាំឆ្នាំ(PFA Player of the Year)នេះតែម្តង។

ខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះ ក៏បានដើរតួយ៉ាងសំខាន់ដែលជួយក្រុមលោក Pep Guardiola ឈ្នះពាន Premier League ជាលើកទី៣ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ និង EFL Cup នៅរដូវកាលនេះព្រមទាំងជួយ Man.City ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។

ប្រភព៖ Sportskeeda