Kylian Mbappe បានបង្ហើបប្រាប់ថារូបគេបានបោះបង់ឪកាសផ្លាស់ទៅកាន់ក្រុមអធិរាជស Real Madrid នៅពេលដែលខ្លួនមានវ័យ១៥ ឆ្នាំដោយសារតែមូលហេតុសំខាន់បំផុតមួយគឺឪពុកម្តាយរបស់ខ្លួនចង់អោយកូនបញ្ចប់ការសិក្សាអប់រំនៅក្នុងមាតុភូមិបារាំង។

កំពូលខ្សែប្រយុទ្ធឆ្នើម វ័យ ២២ ឆ្នាំរូបនេះត្រូវបានបញ្ចុះបញ្ចូលឱ្យបន្តលេងនៅជាយុវជនថ្នាលក្លឹប Monaco ក្នុងឆ្នាំ ២០១៤ និងបង្ហាញខ្លួនឈុតធំសម្រាប់ក្លឹបបើទោះបីជារូបគេបាន ប្រជុំជាមួយអ្នកចាត់ការទូទៅរបស់ក្លឹប Real Madrid នាជំនាន់នោះរួមជាមួយរៀមច្បង Zinedine Zidane និងវីរបុរសរបស់ខ្លួនគឺកីឡាករ Cristiano Ronaldo យ៉ាងណាក៏ដោយ។

Mbappe បានចំណាយពេលលេងនៅឈុតធំអស់រយៈពេល៣ឆ្នាំនិងបានអភិវឌ្ឍសមត្ថភាពក្លាយជាកីឡាករដ៏មាន ប្រជាប្រិយភាពបំផុតនៅក្នុងពិភពបាល់ទាត់ដោយជួយអោយ Monaco ឈ្នះពាន Ligue-១នៅរដូវកាល២០១៦-២០១៧មុនពេលផ្លាស់ទៅ Paris Saint-Germain ក្នុងតម្លៃ ១៣០ លានផោននាឆ្នាំ ២០១៨ ។ Mbappe ក៏បានក្លាយជាវីរបុរទាំងវ័យក្មេងក្រោយពីជួយអោយក្រុមមាន់គកបារាំង លើកពាន World Cup ជាលើកទី២ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ក្រោយបំបាក់ក្រូអាតនៅវគ្គផ្តាច់ព្រ័ត្រនាឆ្នាំ២០១៨ ខណៈ Mbappe ក៏បានជាប់ជ័យលាភីផ្ទាល់ខ្លួនជាកីឡាករឆ្នើមបំផុតវ័យក្មេងរបស់ FIFA ផងដែរនាពេលនោះ។

ប្រភព៖ Dailymail