Barcelona នៅតែបន្តការចរចារនាំយកខ្សែប្រយុទ្ធ Memphis Depay ដោយគ្មានតម្លៃខ្លួន មកកាន់ទឹកដី Camp Nou នៅពេល រដូវកាល ថ្មីចាប់ផ្តើម។កីឡាករវ័យ ២៧ ឆ្នាំរូបនេះ ២០២០-២១ ដ៏គួរអោយចាប់អារម្មណ៍មួយសម្រាប់លីយ៉ុងដោយស៊ុតបញ្ចូលទី ២២ ដងនិងបង្កើតឪកាសបញ្ចប់ទី ១២ ដងក្នុងការបង្ហាញខ្លួន ៤០ លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់។កិច្ចសន្យារបស់អតីតខ្សែប្រយុទ្ធក្រុម Man.Utd នឹងត្រូវផុតកំណត់នៅចុងខែមិថុនានេះស្របពេលសាមីខ្លួនមិនមានបំនងនិងបន្តកិច្ចសន្យាថ្មីជាមួយក្លឹបនៅរដូវកាលថ្មីនេះទេ។
Barcelona នៅតែចាប់អារម្មណ៏ចង់បានកីឡាករដែលស៊ុតបញ្ចូលទីបាន ៧៦គ្រាប់ និងបង្កើតឪកាស៥៥ ដងក្នុង ១៧៨ ប្រកួតអោយ Lyon ។ យ៉ាងណាមិញប្រសិនជាកិច្ចសន្យាមិនអាចបន្តទៅមុខបាន Depay ដែលមាន កិច្ចសន្យារហូតដល់ខែមិថុនាឆ្នាំ ២០២៤ និងបន្តនៅលេងជាមួយក្លឹបដែលកំពុងឈរនៅក្លឹបលីកកំពូលបារាំង និង បន្តលេងអោយក្លឹបសម្រាប់ព្រឹត្តិការណ៏ Euro ២០២០ ដែលនិងចាប់ផ្តើមនៅសប្តាហ៏ក្រោយនេះហើយ។
ប្រភព៖ Sportsmole