Juventus បានប្រកាសពីការការវិលត្រឡប់របស់អតីតគ្រូបង្វឹកលោក Max Allegri ប៉ុន្មានម៉ោងក្រោយបញ្ចប់តំណែងលោក Andrea Pirlo ទោះយ៉ាណាពត៌មានផ្លូវការណ៏នេះវាក៏មិនមែនជារឿងមួយដែលល្អសម្រាប់កីឡាករនៅក្នុងក្រុមជើងឯក Coppa Italia គ្រប់ ៗគ្នានោះទេ ។យ៉ាងណាមិញផលប៉ះពាល់ទៅលើខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ត្រូវបានគេលើកយកមកពិភាក្សាគ្នា ។

រំលឹកទៅដល់ការចាកចេញពី Juventus របស់គ្រូបង្វឹក Allegri ក្នុងឆ្នាំ ២០១៩ សារពត៌មានក្នុងស្រុកឈ្មោះ Il Giornale ធ្លាប់បានចុះផ្សាយថាៈប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់មិនពេញចិត្តអោយគ្រូបង្វឹក ជនជាតិអ៊ីតាលីរូបនេះបន្តដឹកនាំទេនិងធ្លាប់បានស្នើសុំផ្លាស់ប្តូរគ្រូបង្វឹករូបនេះ។យល់ឃើញដូច្នេះហើយទើបប្រធានក្លឹបលោក Andrea Agnelli បានសម្រេចចែកផ្លូវគ្នាជាមួយលោក Allegri នៅក្នុងឆ្នាំដដែលនោះ។

ប្រភពពីគេហទំព័រ AS បានចុះផ្សាយផងដែរថាៈការមកដល់របស់គ្រូបង្វឹកវ័យ៥៣ឆ្នាំរូបនេះអាចនិងធ្វើអោយកំពូលខ្សែប្រយុទ្ធស្លាបវ័យ៣៦ឆ្នាំអាចនិងចាកចេញពីកីឡាដ្ឋាន Allianz Stadium ទៅកាន់អតីតក្លឹប Man Utd រឺ PSGដែលកំពុងវិលត្រលប់តាមដានស្ថានភាពរបស់ម្ចាស់ពានបាល់មាស៥សម័យរូបនេះយ៉ាងយកចិត្តទុកដាក់ផងដែរ។

ប្រភព៖ Besoccer