លោក Jose Mourinho ដែលនិងត្រូវចូលមកដឹកនាំ Roma នៅរដូវកាលថ្មីមានបំណងចង់នាំយកអតីតកូនក្រុមរបស់ខ្លួនកីឡាករ Eden Hazard មកកាន់លីកកំពូលអ៊ីតាលីនៅរដូវក្តៅខាងមុខនេះ។ គួរបញ្ជាក់ថាគ្រូបង្វឹក សញ្ជាតិព័រទុយហ្គាល់វ័យ៥៨ឆ្នាំ ធ្លាប់រួមការងារជាមួយកីឡាករអន្តរជាតិបែលហ្សិកក្រោយត្រលប់មកដឹកនាំ Chelsea ជាលើកទី ២ នាចន្លោះឆ្នាំ ២០១៣ និង ២០១៥។
សម្រាប់ Hazard អាជីពនៅលីកកំពូលអេស្បាញមិនទទួលបានជោគជ័យនោះទេ ក្រោយផ្ទេរមកកីឡាដ្ឋាន Bernabeu ក្នុងឆ្នាំ ២០១៩ ដោយត្រូវប្រឈមនិងបញ្ហារបួសញាំញីច្រើនបំផុត។ ម្ចាស់ជើងឯករង La Liga អាចនិងអនុញ្ញាតអោយកីឡាករវ័យ ៣០ ឆ្នាំរូបនេះចាកចេញដើម្បីយកថវិកាទិញកីឡាករឆ្នើម Kylian Mbappe រឺ Erling Haaland មករួមក្រុមជំនួសវិញ ។ទោះយ៉ាងណា Roma អាចពិចារណាក្នុងលក្ខណ្ឌខ្ចីជើងច្រើនជាងទិញផ្តាច់ជា អចិន្រ្តៃយ៍ដោយសារតែស្ថានភាពប្រឈមផ្នែកហិរញ្ញវត្ថុរបស់ពួកគេនាពេលបច្ចុប្បន្ននេះក្រោយការផ្ទុះរាលដាល នៃមេរោគកូវីត-១៩។
Hazard បង្ហាញខ្លួនបានត្រឹមតែ ៤៣ ប្រកួតប៉ុណ្ណោះ ក្រោយបង្ហាញខ្លួនលើកដំបូងនៅខែកញ្ញាឆ្នាំ ២០១៩ និងស៊ុតបញ្ចូលទីបាន ៥ គ្រាប់និងបង្កើតឪកាសបញ្ចប់ទីបាន ៨ ដងផងដែរ។
ប្រភព៖ Sportsmole