Pierre-Emerick Aubameyang កើតថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ១៩៨៩ ជាកីឡាករបាល់ទាត់អាជីពហ្គាបុង ដែលដើរតួជាខ្សែប្រយុទ្ធនិងជាប្រធានក្រុមទាំង ២ នៃក្លិប Premier​ League គឺ Arsenal និងក្រុមជម្រើសជាតិ ហ្គាបុង។ Aubameyang មានភាពល្បីល្បាញដោយសារល្បឿនបណ្តើរបាល់ និង ស៊ុតបញ្ជូលទីបានច្បាស់។ Aubameyang មានម្តាយជាជនជាតិ អេស្ប៉ាញ និង ឪពុកជាជនជាតិ ហ្គាបុង។

Aubameyang គឺជាកូនប្រុសរបស់អតីតកីឡាករអន្តរជាតិ ហ្គាបុង គឺលោក Pierre-Emerick។ Aubameyang ក៏ធ្លាប់ជាកីឡាកររបស់ AC Milan ប៉ុន្តែដោយសារតែមិនដែលបង្ហាញខ្លួនអោយក្លិប ទើបក្លិបបានផ្ទេរអោយគេខ្ចីជើងទៅលេងនៅលីកបារាំង មានដូចជា៖ Dijon Lille Monaco និងចុងក្រោយគឺក្លិប Saint-Étienne នៅទីនោះគេក៏បានឈ្នះពានរង្វាន់ Coupe de la Ligue និងក្រោយមកបានចូលរួមជាមួយ Borussia Dortmund ក្នុងឆ្នាំ២០១៣ ។ ក្នុងឆ្នាំ ២០១៨ Aubameyang គឺត្រូវបាន Dortmund លក់ទៅអោយ Arsenal ក្នុងតម្លៃផ្ទេរ ៥៦ លានផោន (៦០ លានអឺរ៉ូ) ដែលធ្វើឱ្យគេក្លាយជាកីឡាករដែលមានតម្លៃថ្លៃជាងគេនៅ ហ្គាបុង។

តាមពិតទៅ Aubameyang ក៏អាចលេងឲ្យជម្រើសជាតិអេស្ប៉ាញបាន តែដោយសារចង់គោរពនិងដឹងគុណដល់ឪពុកបង្កើតរបស់គេដែលជាជនជាតិ Gabon និងជាអតីតប្រធានក្រុមជម្រើសជាតិបាល់ទាត់ជាច្រើនឆ្នាំផងនោះ ទើប Aubameyang សម្រេចចិត្តលេងឲ្យជម្រើសជាតិ Gabon តែម្តងទៅ៕