Liverpool បានចាត់ទុកជ័យជម្នះរបស់ពួកគេលើ Burnley ឡើងទៅកាន់ចំណាត់ថ្នាក់លេខ៤ ប្រៀបដូចជាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Premier League អ៊ីចឹងដែរ។ ពួកគេស៊ី Burnley ០ទល់នឹង៣ក្នុងការប្រកួតនៅថ្ងៃពុធ ទី១៩ ខែឧសភា ហើយឡើងទៅទីតាំងមានកៅអី UEFA Champions League ដោយរុញ Leicester City ទៅលេខ៥វិញ។

លោក Jurgen Klopp អ្នកចាត់ការ Liverpool ក៏បានទុកការប្រកួតសប្ដាហ៍ទី៣៨ នៅថ្ងៃអាទិត្យ ទី២៣ ខែឧសភា ដូចជាវគ្គផ្ដាច់ព្រ័ត្រ ព្រោះពួកគេត្រូវ រក្សាកៅអីទៅប្រកួត UEFA Champions League រដូវកាលក្រោយ។

Roberto Firmino, Nathaniel Philipp និង Alex Oxlade Chamberlain ជាអ្នករកគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមហង្សក្រហម។ ឆ្លងកាត់ការប្រកួត៣៧លើក ក្រុមជើងឯក Premier League ឆ្នាំចាស់មាន៦៦ពិន្ទុស្មើ Leicester City។ នៅថ្ងៃអាទិត្យ ដែលជាថ្ងៃចុងក្រោយ Liverpool ត្រូវជួបជាមួយ Crystal Palace, Leicester ប៉ះ Tottenham Hotspur និង Chelsea ដែលឈរលេខ៣ លើសក្រុមទាំង២ មួយពិន្ទុនោះ ត្រូវប្រកួតជាមួយ Aston Villa៕