លោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុមបិសាចក្រហម Man. United រំពឹងថាខ្សែការពារ២រូបគឺ Luke Shaw និង Victor Lindelof នឹងត្រូវប្រកួតជាមួយក្រុម Burnley សម្រាប់ក្របខណ្ឌ Premier League នៅថ្ងៃអង្គារនេះ។ទាំងShaw និង Lindelof មិនបានលេងក្នុងពេលក្លឹបផ្តួល Watford សម្រាប់ពានរង្វាន់ FA Cup កាលពីថ្ងៃសៅរ៏នោះទេ ខណៈគ្រូបង្វឹកសញ្ជាតិន័រវេបានផ្លាស់ប្តូរកីឡាករដល់ទៅ ៩រូប ។

Man.Utd និង មានឪកាសឡើងមកឈរនៅទីកំពូល តារាង Premier League ប្រសិនពួកគេផ្តួលម្ចាស់ផ្ទះ​ Burnley នៅកីឡាដ្ឋាន Turf Moor ដែលជាកំលាំងចិត្តសម្រាប់ពួកគេផងដែរមុនពេល ធ្វើដំណើរទៅកាន់ទឹកដី Anfield ជួបក្រុមការពារតំណែងជើងឯកគឺហង្សក្រហម Liverpool នៅថ្ងៃអាទិត្យ។

លោក Solskjaer បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនាថ្ងៃនេះថា Lindelof និង Shaw បានមក ហ្វឹកហាត់នៅថ្ងៃនេះមុនពេលធ្វើដំណើរទៅកាន់ទឹកដី Lancashire ខណៈ Paul Pogba និង Eric Bailly បានត្រឹម ចូលរួមដំណើរជាមួយមិត្តរួមក្រុមប៉ុណ្ណោះ។

ប្រភព: Metro