បើយោងតាមសារព័ត៌មាន The Sun បានចុះផ្សាយថា ក្លិបមាន់ខ្នាយមាស Tottenham នឹងមិនព្រមលក់កីឡាករ ខ្សែការពារសញ្ជាតិអង់គ្លេស Eric Dier អាយុ ២៧ ឆ្នាំនិងខ្សែបម្រើអន្តរជាតិដាណឺម៉ាក Pierre-Emile Hojbjerg ឲ្យទៅកាន់ក្លិប AS Roma នារដូវក្តៅនេះឡើយ ហើយបានសំណូមពរទៅកាន់លោក Jose Mourinho ដែលជាអតីតគ្រូបង្វឹករបស់ខ្លួន មេត្តាឈប់មករំខានក្លិបជាបន្តទៀត។

ជាមួយគ្នានេះបើយោងតាមប្រភពព័ត៌មាននៅអ៊ីតាលី ក៏បានចុះផ្សាយថាលោក Mourinho បានធ្វើរបាយការណ៍ទៅកាន់ប្រធានក្លិប Roma ដើម្បីអោយធ្វើការចរចារទិញយកអតីតកូនសិស្សរបស់លោកទាំង២អោយមកកាន់ទឹកដីអ៊ីតាលី។ ប៉ុន្តែក្រុមការងាររបស់ Spurs បានបដិសេធន៍ថា យើងមិនអាចលក់កីឡាករទាំងនេះអោយទៅពួកគេបានទេ។

គួររំលឹកថា មិនត្រឹមតែកីឡាករ Spurs ២នាក់ដូចដែលបានរៀបរាប់នៅខាងលើ ដែលលោក Mourinho ចង់បានមកកាន់ក្លិប Roma នោះទេ សូម្បីតែកីឡាករបិសាចក្រហម Manchester United គឺ David De Gea និង Donny Van De Beek ក៏លោក Mourinho ចង់យកមកាន់ទឹកដីអ៊ីតាលីដូចគ្នា៕