អ្នកចាត់ការទូទៅក្លឹប Roma លោក Jose Mourinho មានបំណងចង់ផ្ទេរយកខ្សែការពារស្លាបស្តាំ Aaron Wan-Bissaka របស់ក្លឹប Manchester United មករួមក្រុម។

ក្រោយពីបានជួយអោយ Roma លើកពាន Europa Conference League ក្នុងរដូវកាលទី ១ នៅកីឡដ្ឋាន Stadio Olimpico ឥឡូវនេះលោក Mourinho កំពុងតែមានចក្ខុវិស័យចង់អោយ Roma ក្លាយទៅជាក្រុមដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League ក្រោយបញ្ចប់រដូវវកាល កំពូលទាំងបួននៅក្របខណ្ឌ Serie A ។

បុរសសញ្ជាតិព័រទុយហ្គាល់រូបនេះមានបំណងចង់ពង្រឹងកីឡាករនៅតំបន់មួយចំនួន រួមទាំងនៅខ្សែការពារស្តាំ ផងដែរ។ដោយយោងគេហទំព័រ Gazzetta dello Sport បានចុះ ផ្សាយថាៈ លោក Mourinho យល់ឃើញថា Wan-Bissaka និងមិនមែនជាជម្រើសដំបូងនៅទឹកដី Old Trafford បន្តទៀតទេទោះយ៉ាងណា Roma បានបង្ហាញការចាប់អារម្មណ៍លើអតីតកីឡាករក្លឹប Crystal Palace ដែលពួកគេមានជម្រើសក្នុងការខ្ចីជើង ខណៈការទិញផ្តាច់ គឺមានតម្លៃនៅក្នុងរង្វង់ទឹកប្រាក់ប្រមាណ២៥លានផោន។

ប្រភព៖ Sportsmole